យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនខនហ្វីរេល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ករត្នោតសរីរាង្គកម្ពុជាទទួលបានពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតប្រចាំអាស៊ានក្នុងឆ្នាំ ២០១៧ នៅក្នុងសន្និសីទម្ហូបអាហារអាស៊ានលើកទី១៥ ដែលប្រព្រិត្តទៅនៅប្រទេសវៀតណាម។
នេះគឺជាលើកដំបូងដែល ស្ករត្នោតកម្ពុជាបានទទួលរង្វាន់ជាមេដាយមាសនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីរយៈពេល ១២ ឆ្នាំនៃការទទួលបានពានដូចគ្នានេះប្រចាំតំបន់អឺរ៉ុប។

មកដល់ពេលនេះ មានតែស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជាប៉ុណ្ណោះ ដែលទទួលបានឋានៈជាផលិតផលសម្គាល់ ទីតាំងភូមិសាស្ត្រ ឬ (GI)។
ក្រៅពីផលិតផលស្ករត្នោត កម្ពុជាបានចុះបញ្ជីផលិតផល GI លើផលិតផលម្រេចកំពត និងផលិតផលមួយចំនួនទៀតដោយទទួលបានការការពារស្របច្បាប់ពីប្រទេសថៃ ជាពិសេសនៅសហភាពអឺរ៉ុបរួចមកហើយ។