ស្ករត្នោតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំអាស៊ានក្នុងឆ្នាំ ២០១៧

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនខនហ្វីរេល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ករត្នោតសរីរាង្គកម្ពុជាទទួលបានពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតប្រចាំអាស៊ានក្នុងឆ្នាំ ២០១៧ នៅក្នុងសន្និសីទម្ហូបអាហារអាស៊ានលើកទី១៥ ដែលប្រព្រិត្តទៅនៅប្រទេសវៀតណាម។

នេះ​គឺជា​លើកដំបូង​ដែល ស្ករត្នោត​កម្ពុជា​បានទទួល​រង្វាន់​ជា​មេ​ដាយ​មាស​នៅក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី​រយៈពេល​ ១២​ ​ឆ្នាំ​នៃ​ការ​ទទួល​បាន​ពាន​ដូច​គ្នា​នេះ​ប្រចាំ​តំបន់​អឺរ៉ុប​។

No automatic alt text available.

មក​ដល់​ពេល​នេះ មាន​តែ​ស្ករ​ត្នោត​កំពង់ស្ពឺ​របស់​កម្ពុជា​ប៉ុណ្ណោះ ដែល​ទទួល​បាន​ឋានៈ​ជា​ផលិតផល​សម្គាល់ ទីតាំង​ភូមិសាស្ត្រ ឬ ​(GI)​។

ក្រៅពីផលិតផលស្ករត្នោត កម្ពុជាបានចុះបញ្ជីផលិតផល GI  លើផលិតផលម្រេចកំពត និងផលិតផលមួយចំនួនទៀត​ដោយទទួលបានការការពារស្របច្បាប់ពីប្រទេសថៃ  ជាពិសេសនៅសហភាពអឺរ៉ុបរួចមកហើយ។

 

Advertisements