តើលោកអ្នកបានត្រៀមខ្លួន ដើម្បីបង់ពន្ធតាមប្រព័ន្ធអនឡាញថ្មី (E-filing) ឬនៅ?

អ្នកជាប់ពន្ធអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា (១) បង់ប្រាក់តាមប្រព័ន្ធអនឡាញ ជាមួយធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយមិនចាំបាច់ទៅធនាគារដោយផ្ទាល់ (២) ពុំចាំបាច់បំពេញលិខិតប្រកាសពន្ធជាទំរង់ក្រដាស-Hard Copy​ (៣) ពុំចាំបាច់ចុះហត្ថលេខា និងបោះត្រាលើឯកសារប្រកាសពន្ធ ដូចពីមុន (៤) ពុំចាំបាច់រក្សាទុកឯកសារ Hard Copy នៅក្នុងក្រុមហ៊ុន ដោយគ្រាន់តែព្រីនចេញពីប្រព័ន្ធតែម្តង នៅពេលចាំបាច់ (៥) ពុំចាំបាច់យកឯកសារទៅដាក់នៅសាខាពន្ធដារ ដោយត្រូវអង្គុយរង់ចាំ ក្នុងរយៈពេលយូរ ។ល។

ក្រោយពេលចុះបញ្ជីក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្មរួច តើក្រុមហ៊ុនត្រូវជាប់កាតព្វកិច្ចអ្វីខ្លះ?

ទោះចង់ ឬមិនចង់ ការស្វែងយល់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុន គឺជាកត្តាចាំបាច់បំផុត ដើម្បីបញ្ជៀសរាល់បញ្ហាប្រឈម និងហានីភ័យជាច្រើន។