ក្រសួងពាណិជ្ជកម្មសុំការអធ្យាស្រ័យពីមហាជន ចំពោះបញ្ហារអាក់រអួលក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម

(ក្រសួងពាណិជ្ជកម្ម)៖ ដើម្បីរួមចំណែកដោះស្រាយបញ្ហារអាក់រអួល សំដៅពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដល់សាធារណជន និងក្រុមហ៊ុននាំចេញនាំចូល។ សូមអាន ឬទាញយកសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

20729439_1636245163055022_3555709945512191162_n

Advertisements

អាមេរិករក្សាជំហរគោលនយោបាយពាណិជ្ជកម្មជាមួយកម្ពុជា ខុសពីបណ្តាប្រទេសដៃគូផ្សេងទៀត

ទីក្រុងវ៉ាស៊ីងតោន ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Diane FARRELL ឧបការីរងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក អាមេរិកបានថ្លែងទៅកាន់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៧ ថានឹងមិនមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មជាមួយកម្ពុជាឡើយ។​

លោកស្រីបានថ្លែងថា “សម្រាប់ប្រទេសកម្ពុជា សហរដ្ឋអាមេរិកមិនមានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សាស្ថានភាពទាក់ទងពាណិជ្ជកម្មដដែល ព្រោះទំហំពាណិជ្ជកម្ម ដែលកម្ពុជាបាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី ០២-០៣ ប៊ីល្លានដុល្លារតែប៉ុណ្ណោះ។ បន្ថែមពីនេះទៀត រដ្ឋបាលលោកប្រធានាធិបតី Trump បានចាត់ទុកថា បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន ក្នុងនោះរួមមាន ចិន កូរ៉េ ជប៉ុន កម្ពុជា ជាដើម ។ លោកជំទាវ បានបន្តថានឹងជួយដល់កម្ពុជា ក្នុងការកសាងធនធានមនុស្ស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅកម្ពុជា ។”

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណនូវការកោតសរសើររបស់ លោកជំទាវ និងបានជម្រាបអំពីស្ថានភាពនយោបាយមានស្ថេរភាព កំណើនសេដ្ឋកិច្ចរឹងមាំ ការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងតំបន់ ភាពក្រីក្របានកាត់បន្ថយ ។ល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យលោកស្រីជួយជំរុញសហគ្រាសធុនតូចសហរដ្ឋអាមេរិកទៅធ្វើការវិនិយោគនៅកម្ពុជា នៅក្នុងនោះរួមមាន វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យផ្សេងទៀត ការផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា ច្បាប់ការប្រគួតប្រជែង ច្បាប់សុវតិ្ថភាពចំណីអាហារ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម និង បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ផងដែរ ។

20663824_1634325216580350_7128388777082613438_n20663934_1634325223247016_4795880252248800812_n

20664013_1634325219913683_4856933490402026536_n

អាមេរិកចង់ដឹងអំពីនយោបាយ និងសេដ្ឋកិច្ចកម្ពុជា

ទីក្រុងវ៉ាស៊ីងតោន៖ នៅក្នុងដំណើរបំពេញបេសកកម្មផ្លូវការ និងក្រោយពីប្រជុំក្រុមប្រឹក្សាចម្រុះស្តីពីកិច្ច ព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មលើកទី ៤ រវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកិច្ចប្រជុំពិសារអាហារថ្ងៃត្រង់ ដែលបានរៀបចំ ដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-U.S. BUSINESS COUNCIL – [USABC]) ប្រចាំនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

ជាកិច្ចចាប់ផ្តើមលោក Alex Feldman ប្រធាន និងនាយកប្រតិបតិ្តរបស់ USABC បានស្វាគមន៍ យ៉ាងកក់ក្តៅដល់ដំណើរបំពេញបេសកកម្មផ្លូវការមកកាន់ទីក្រុងទីក្រុងវ៉ាស៊ីងតោន របស់ឯកឧត្តម រដ្ឋមន្រ្តីនិងគណៈប្រតិភូកម្ពុជា ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ព្រមតាម ការអញ្ជើញរបស់ខ្លួន។ លោក Feldman បានជម្រាបសួរឯកឧត្តមរដ្ឋមន្រ្តី នូវ៖ ១.) ស្ថានភាពនយោ បាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ២.) ចំណុចសំខាន់ៗ ដែលបានប្រព្រឹត្តិទៅនៅស្ថិតក្រោមក្រុមប្រឹក្សា ចម្រុះស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មលើកទី ៤ រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងលទ្ធផល ៣.) យន្តការកំណត់តម្លៃប្រេងឥន្ទនៈ។

ឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីជម្រាបពីចំណុចសំខាន់ៗ ដែលបានពិភាក្សាជាមួយតំណាងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មលើកទី ៤ ស្ថានភាពស្ថេរ ភាពនយោបាយ សេដ្ឋកិច្ច និងកំណើនជាពិសេសបរិយាកាសវិនិយោគនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបដល់ USABC ផងដែរ អំពីជោគជ័យនៃការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧ ដោយមានប្រជាជនយ៉ាងច្រើនបាននាំគ្នាទៅបោះឆ្នោត ហើយគ្មាន អំពើហឹក្សា។ ដោយឡែក ចំពោះយន្តការកំណត់តម្លៃប្រេងឥន្ទនៈនៅកម្ពុជាគឺរដ្ឋាភិបាលប្រើប្រាស់ យន្តការនេះជាបណ្តោះអាសន្នក្នុងការ ជួយកាត់បន្ថយចំណាយខ្ពស់ដោយសារប្រេងឥន្ទនៈដល់អតិ ថិជននៅកម្ពុជា។ ឆ្លៀតនៅក្នុង ឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុននានា ដែលជា សមាជិករបស់ USABC មកវិនិយោគនៅកម្ពុជា ផងដែរ។

20727857_1634326056580266_9158518440550958115_n

20708482_1634326063246932_8430374067965597635_n