[ភ្នំពេញ] : នារសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារ CAMBIZIAN បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ CamEd Business School ដឹកនាំដោយលោកស្រី Sam Sokuntheary (Senior Vice President) នៅការិយាល័យរបស់ក្រុមហ៊ុន ដើម្បីឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការរួមគ្នាលើការបង្កើតការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យគណនេយ្យ ពន្ធដារ និងពាណិជ្ជកម្ម។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាដូចតទៅ៖
១- គ្រប់បុគ្គលិកទាំងអស់របស់ CAMBIZIAN នឹងទទួលបានការបញ្ចុះតម្លៃជាពិសេស នៅពេលចុះឈ្មោះចូលរៀននៅ CamEd Business School។
២- CAMBIZIAN នឹងទទួលយកនិស្សិតដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សា ពី CamEd Business School ឲ្យចូលមកបំពេញការងារជាបុគ្គលិកពេញម៉ោង ឬបុគ្គលិកហាត់ការ យោងតាមចំណេះដឹង ជំនាញ បទពិសោធន៍ និងសមត្ថភាព របស់និស្សិតម្នាក់ៗ ដោយមានការសម្របសម្រួលពី CamEd Business School។

៣- CAMBIZIAN នឹងបញ្ជូនបុគ្គលិកដែលមានស្នាដៃល្អក្នុងការបំពេញការងារ ឲ្យចូលរៀន និងទទួលការបណ្តុះបណ្តាលបន្ថែមលើជំនាញ គណនេយ្យ ពន្ធដារ និងពាណិជ្ជកម្ម នៅ CamEd Business School ។
យើងមានគោលដៅ និងទស្សនៈវិស័យ រួមគ្នា គឺការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបង្ហាត់ បង្រៀន បណ្តុះបណ្តាល និងការផ្តល់ជូនយុវជនជំនាន់ក្រោយ នូវចំណេះដឹង ជំនាញ បទពិសោធន៍ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ច ដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។
