Junior Tax Accountant​ Interns, Urgently Needed

ជ្រើសរើស អ្នកហាត់ការ​ ផ្នែកគណនេយ្យ-ពន្ធដារ (១០នាក់​ បន្ទាន់)

**បញ្ជាក់:​ សម្រាប់រាល់ភារកិច្ចទាំងអស់​ ប្អូនៗនឹងទទួលបានការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ​ ដែលមានបទពិសោធន៍ ចំណេះដឹង​ និងជំនាញជាច្រេីនឆ្នាំ។
**ក្រោយចប់ការងារហាត់ការ​ ប្អូនអាចក្លាយជាបុគ្គលិកពេញសិទ្ធិ​ ដោយទទួលបាននូវអត្ថប្រយោជន៍សមរម្យ។


**កាតព្វកិច្ចរបស់អ្នកហាត់ការ​ ផ្នែកគណនេយ្យពន្ធដារ:
-​ វិភាគប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន​
-​ កត់ត្រាប្រតិបត្តិការចំណូល
-ចំណាយ​ ចូលទៅក្នុងតារាងគណនេយ្យពន្ធដារ​ រួមមានទិន្នានុប្បវត្តិលក់​ ទិន្នានុប្បវត្តិទិញ​ តារាងប្រាក់ខែ​ តារាង​ពន្ធកាត់ទុក តារាង Fix Assets
-​ កត់ត្រាប្រតិបត្តិការចំណូល-ចំណាយ​ ចូលទៅក្នុងកម្មវិធី​ QuickBooks ឬ​ Excel
– ផ្ទៀងផ្ទាត់របាយការណ៍ធនាគារ​ របាយការណ៍សាច់ប្រាក់
-​ រៀបចំលិខិតប្រកាសពន្ធប្រចាំខែ​ និងប្រចាំឆ្នាំ
-​ ដាក់លិខិតប្រកាសពន្ធប្រចាំខែ​ និងប្រចាំឆ្នាំ​ នៅតាមសាខាពន្ធដារខណ្ឌ​ ក្នុងរាជធានីភ្នំពេញ
-​ បង់ប្រាក់ពន្ធ​ នៅតាមធនាគារ
-​ រៀបចំ​ ទុកដាក់​ និងគ្រប់គ្រងឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនឲ្យមានរបៀបរៀបរយ​ តាមលំដាប់លំដោយ។
– ខិតខំប្រឹងប្រែងរៀនសូត្របន្ថែម​ លេីចំណេះដឹង​ និងមុខជំនាញ​ដែលកំពុងហាត់ការ
– ទទួលការងារផ្សេងទៀត​ តាមការណែនាំរបស់ថ្នាក់ដឹកនាំ


Advertisements
Advertisements

**លក្ខណ:សម្បត្តិ​ និងគុណវុឌ្ឍិ របស់បេក្ខជន:
-​ អាចធ្វើការក្រោមសម្ភាធការងារខ្លាំង និងបញ្ចប់តាមកាលកំណត់
-​ រួសរាយរាក់ទាក់​ ស្មោះត្រង់​ ឧស្សាហ៍ព្យាយាម​ អត់ធ្មត់នឹងការងារ មានពេលវេលាគ្រប់គ្រាន់
-​ ផ្តល់អាទិភាពចំពោះអ្នកចេះភាសាចិន​ កូរ៉េ​ ជប៉ុន​ ឬអង់គ្លេស
– មានទំនាក់ទំនងល្អជាមួយអតិថិជន​ និងសហការីគ្រប់រូប
-​ ចេះប្រេីប្រាស់កុំព្យូទ័របានយ៉ាងស្ទាត់ជំនាញ​ (Word, Excel, Power Point, QuickBooks, E-filing, etc.)
-​ ផ្តល់អាទិភាពចំពោះអ្នកទើបបញ្ចប់បរិញ្ញាបត្រ ថ្មីៗ ជំនាញគណនេយ្យ​ ឬហិរញ្ញវត្ថុ​ ឬពន្ធដារ​
– ផ្តល់អាទិភាពចំពោះ​និស្សិតបញ្ចប់ CATពីសាលា​ CamEd , RULE និងវិទ្យាស្ថានវ៉ាន់ដារ​
-​ ផ្តល់អាទិភាពចំពោះបេក្ខនារីមកពីខេត្ត
-​ មានមធ្យោបាយធ្វេីដំណេីរ​ និងកុំព្យូទ័រដោយខ្លួនឯង


**អត្ថប្រយោជន៍ទទួលបាន:
-​ ទទួលបានបទពិសោធន៍​ជាក់ស្តែង និងការបណ្តុះបណ្តាលបណ្តាលបន្ថែម​ ជំនាញគណនេយ្យ​ និងពន្ធដារ​ ពីសិស្សច្បង​ និងអ្នកជំនាញ ដែលធ្លាប់មានបទពិសោធន៍ច្រេីនឆ្នាំ​ និងជំនាញច្បាស់លាស់
-​ ទទួលបានប្រាក់លេីកទឹកចិត្តមូលដ្ឋាន
-​ អាចក្លាយជាបុគ្គលិកពេញសិទ្ធិ​ នៅពេលបញ្ចប់ការងារហាត់ការ
-​ បរិយាកាសការងារល្អ​ អាចអភិវឌ្ឍខ្លួនបានឆាប់រហ័ស

សូមផ្ញេី CV មកកាន់ Facebook Page របស់ក្រុមហ៊ុន (www.facebook.com/cambizian)​ ដេីម្បីដាក់ពាក្យ។ លេខទូរស័ព្ទទំនាក់ទំនង៖ 0969032495 / 093 662 888; Email: kim.cambizian@gmail.com។ សូមអរគុណ!


ទីតាំងការងារ​ :​ អគារអូឡាំព្យា​ (The Olympia City) ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។


Advertisements
Advertisements
Advertisements
Advertisements
Advertisement