នៅក្នុងបរិបទនៃសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ អាជីវកម្មជាច្រើនត្រូវបានបង្កើតឡើង មានចាប់តាំងពីអាជីវកម្មតូចតាចលក្ខណៈគ្រួសារ រហូតដល់ អាជីវកម្មដែលបង្កើតជាក្រុមហ៊ុនដោយមានប្រតិបត្តិការប្រកបអាជីវកម្មទ្រង់ទ្រាយធំ នាំចេញ-នាំចូល ជាដើម។ តើអាជីវកម្មទាំងអស់ដែលកំពុងតែដំណើរការបច្ចុប្បន្ននេះ សុទ្ធតែមានការស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ឬយ៉ាងណា?

គ្រប់ការបង្កើតអាជីវកម្មទាំងឡាយ គឺត្រូវធ្វើការស្នើសុំច្បាប់អនុញ្ញាត ឬចុះបញ្ជីទៅតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអាជីវកម្មរបស់លោកអ្នកដំណើរការទៅដោយទទួលបានការគាំពារតាមផ្លូវច្បាប់ និងការលើកទឹកចិត្តក្នុងលក្ខខណ្ឌច្បាប់មួយចំនូន។

Advertisements
Advertisements

ការចុះបញ្ជីអាជីវកម្មតាមនីតិវិធីចាស់ គឺពាក់ព័ន្ធជាមួយក្រសួង-ស្ថាប័នជាច្រើន ដែលជាទូទៅក្រសួង-ស្ថាប័នគោលដែលពាក់ព័ន្ធ រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ។ ដើម្បីដំណើរការអាជីវកម្មបានដោយស្របច្បាប់ លោកអ្នកត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម បន្ទាប់មកត្រូវចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងធ្វើសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។ អាជីកម្មមួយចំនួនទៀតត្រូវស្នើសុំអាជ្ញាបណ្ណពីក្រសួង-ស្ថាប័នពាក់ព័ន្ធបន្ថែមទៀត តាមនីតិវិធីខុសៗគ្នា។

Advertisements
Advertisements

ដោយឡែក កាលពីថ្ងៃទី១១ខែមិថុនាកន្លងទៅ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹតថ្មីមួយ ស្ដីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងសម្រួល និងបង្កបរិយាកាសល្អដល់ការបង្កើតអាជីវកម្ម និងរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនជាតិ និងបរទេស។

ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មីនេះ លោកអ្នកអាចធ្វើការចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងធ្វើសេចក្ដីប្រកាសសហគ្រាសក្នុងពេលតែមួយ ដោយចំណាយរយៈពេលតិចជាងនីតិវិធីចាស់ ពោលគឺយ៉ាងយូរ៨ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងដំណាក់កាលដំបូងនេះ ការចុះបញ្ជី ឬការស្នើសុំការអនុញ្ញាតពីក្រសួង-ស្ថាប័នដទៃទៀត ក្រៅពីក្រសួងពាណិជ្ជម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងតម្រូវឲ្យលោកអ្នកបំពេញតាមនីតិវិធីដដែលរបស់ក្រសួង˗ស្ថាប័នសាមី។

Advertisements
Advertisements

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា នឹងផ្តល់ឲ្យលោកអ្នកនូវអត្ថប្រយោជន៍ ដូចជា (១) មានភាពឆាប់រហ័សដោយចំណាយពេលរង់ចាំយ៉ាងយូរ៨ថ្ងៃនៃថ្ងៃធ្វើការ (២) ការបំពេញព័ត៌មានក្នុងប្រព័ន្ធតែមួយចំនួនមួយលើកសម្រាប់ក្រសួង˗ស្ថាប័នគោលចំនួន៣ (៣) ព្រមទាំងការទទួលបាននូវវិញ្ញាបនបត្រនៃការចុះបញ្ជីក្នុងទម្រង់ឌីជីថល (៤) ការចំណាយសម្រាប់ចុះបញ្ជីថយចុះបើធៀបនឹងការចំណាយពីមុន។

ក្រៅពីការចុះបញ្ជីអាជីវកម្ម លោកអ្នកក៏អាចធ្វើការបម្រុងទុកនាមករណ៍តាមរយៈប្រព័ន្ធថ្មីនេះផងដែរ សម្រាប់ត្រៀមក្នុងការចុះបញ្ជីអាជីវកម្មរបស់លោកអ្នកនៅពេលត្រៀមខ្លួនរួចរាល់។ ការស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏មានដាក់បញ្ចូលនៅក្នុងនោះផងដែរ។ ប្រព័ន្ធថ្មីនឹងផ្តល់ភាពងាយស្រួលទៅដល់លោកអ្នកដែលជាម្ចាស់ ឬជាអ្នកដែលចង់ធ្វើការបើកនូវអាជីវកម្ម ដើម្បីធ្វើការចុះបញ្ជី ប៉ុន្តែ ទន្ទឹមនឹងនោះ លោកអ្នកត្រូវប្រាកដថាបានយល់ដឹងច្បាស់អំពីនីតិវិធីថ្មីនេះ ពុំនោះទេ វានៅតែជាបញ្ហាដែលលោកអ្នកត្រូវការស្វែងរកជំនួយពីភ្នាក់ងារជំនាញ ដើម្បីបំពេញការងារទាំងនោះសម្រាប់លោកអ្នកក្នុងការចុះបញ្ជីអាជីវកម្ម។

សូមទំនាក់ទំនងដើម្បីពិគ្រោះយោបល់ចុះបញ្ជីក្រុមហ៊ុន អាជីវកម្ម សិប្បកម្ម ឬហាងលក់ផលិតផល តាមរយៈលេខទូរស័ព្ទ៖ 093662888 / 010441486 / 012441186 / 0969032495 / 081999887 ឬអញ្ជើញមកកាន់ការិយាល័យរបស់យើងខ្ញុំ ដែលមានអាសយដ្ឋាន៖ អគារ Diamond Twin Tower, កោះពេជ្រ, រាជធានីភ្នំពេញ។


Advertisements
Advertisements