តើលោកអ្នកបានត្រៀមខ្លួន ដើម្បីបង់ពន្ធតាមប្រព័ន្ធអនឡាញថ្មី (E-filing) ឬនៅ?

នាពេលកន្លងទៅនេះ អគ្គនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការប្រព័ន្ធឯកសារអេឡិចត្រូនិចសម្រាប់អ្នកជាប់ពន្ធ ។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានជំរុញឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងការបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័សក្នុងការគ្រប់គ្រង និងបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់។

អគ្គនាយកដ្ឋានពន្ធដារ បានជំរុញការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា ដើម្បីពន្លឿនការផ្តល់សេវាកម្មឲ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ប្រព័ន្ធឯកសារអេឡិចត្រូនិច ត្រូវបានប្រកាសឲ្យចាប់ផ្ដើមអនុវត្តសម្រាប់ការប្រកាសពន្ធប្រចាំខែឧសភា ដែលនឹងត្រូវធ្វើនៅខែមិថុនា ឆ្នាំ២០២០នេះ សម្រាប់អ្នកជាប់ពន្ធមធ្យម និងពន្ធធំ។ ដូច្នេះ អ្នកជាប់ពន្ធមធ្យម និងពន្ធធំ ត្រូវធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់អំពីនីតិវិធីថ្មីនេះ ដើម្បីបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវស្របទៅនឹងបញ្ញត្តិច្បាប់ស្ដីពីពន្ធដារ។

Advertisements
Advertisements

រីឯអ្នកជាប់ពន្ធតូចវិញ អង្គភាពពន្ធដារក៏បានបង្កើតកម្មវិធីសម្រាប់ប្រើប្រាស់តាមទូរស័ព្ទដៃ សម្រាប់អ្នកជាប់ពន្ធតូចដែរ ដែលលោកអ្នកអាចដាក់បញ្ចូលក្នុងប្រតិបត្តិការប្រចាំថ្ងៃ ឬរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងប្រាក់ចំណូល និងចំណាយទៅក្នុងប្រព័ន្ធ។ បច្ចុប្បន្ន អង្គភាពពន្ធដារបានដាក់ចេញនូវសេវាកម្មអេឡិចត្រូនិចជាច្រើន ក្នុងគោលបំណងសម្រួល និងជំរុញលើកទឹកអ្នកជាប់ពន្ធ ព្រោះកម្មវិធីទាំងឡាយដែលអង្គភាពពន្ធដារបង្កើតឡើងជាបន្តបន្ទាប់នេះ បង្កើនភាពងាយស្រួល សន្សំសំចៃថវិកា ពេលវេលា ដោយមិនចាំបាច់ទៅកាន់អង្គភាពពន្ធដារដោយផ្ទាល់ និងការបំពេញកាតព្វកិច្ចប្រកបដោយតម្លាភាព។

រាល់ព័ត៌មាន និងទិន្នន័យ របស់អ្នកជាប់ពន្ធដែលបានបំពេញចូលទៅក្នុងប្រព័ន្ធ នឹងត្រូវរក្សាជាមួយអ្នកជាប់ពន្ធ និងអង្គភាពពន្ធដារដោយសម្ងាត់។​ វាជាការល្អប្រសើរ ដែលមានសេវាកម្មប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិចបែបនេះ ប៉ុន្ដែ អ្វីដែលសំខាន់នោះគឺ ថាតើអ្នកជាប់ពន្ធទាំងអស់អាចយល់ច្បាស់ពីនីតិវិធីបែបថ្មីនេះបានកម្រិតណា?

Advertisements
Advertisements

សម្រាប់ប្រព័ន្ធថ្មីនេះ អ្នកជាប់ពន្ធអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា (១) បង់ប្រាក់តាមប្រព័ន្ធអនឡាញ ជាមួយធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយមិនចាំបាច់ទៅធនាគារដោយផ្ទាល់ (២) ពុំចាំបាច់បំពេញលិខិតប្រកាសពន្ធជាទំរង់ក្រដាស-Hard Copy​ (៣) ពុំចាំបាច់ចុះហត្ថលេខា និងបោះត្រាលើឯកសារប្រកាសពន្ធ ដូចពីមុន (៤) ពុំចាំបាច់រក្សាទុកឯកសារ Hard Copy នៅក្នុងក្រុមហ៊ុន ដោយគ្រាន់តែព្រីនចេញពីប្រព័ន្ធតែម្តង នៅពេលចាំបាច់ (៥) ពុំចាំបាច់យកឯកសារទៅដាក់នៅសាខាពន្ធដារ ដោយត្រូវអង្គុយរង់ចាំ ក្នុងរយៈពេលយូរ ។ល។

Advertisements
Advertisements

ជារួម អ្នកជាប់ពន្ធត្រូវសម្របខ្លួនឲ្យបានជាមួយនឹងបរិបទនៃការផ្លាស់ប្តូរនីតិវិធីនេះ។ ជាក់ស្ដែងការអប់រំ និងការយល់ដឹងផ្នែកបច្ចេកវិទ្យាសម្រាប់កម្ពុជា គឺនៅមានកម្រិត​​។ ទោះជាយ៉ាងនេះក្ដី លោកអ្នកអាចធ្វើការសិក្សាតាមរយៈមធ្យោបាយនានាជាច្រើន ដូចជាការសាកសួរទៅកាប់ស្ថាប័នជំនាញរបស់រដ្ឋ និងការស្វែងរកក្រុមហ៊ុនទីភ្នាក់ងារបម្រើសេវាកម្ម ដោយមានការចំណាយថ្លៃសេវាមួយចំនួន ដើម្បីរៀបចំធ្វើកិច្ចការងារប្រកាសពន្ធតាមនីតិវិធីថ្មីនេះឲ្យបានត្រឹមត្រូវ ធានានូវសុក្រឹតភាពក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធចំពោះរដ្ឋ និងបង្ការនូវហានិភ័យដែលនឹងអាចកើតមានឡើង ដោយសារការមិនទាន់យល់ច្បាស់ពីបែបបទការងារលម្អិតដែលត្រូវធ្វើ អាចធ្វើឲ្យមានភាពចន្លោះប្រហោង កើតមាននូវកំហុសឆ្គងនានា និងខកខានការបំពេញកាតព្វកិច្ចសារពើពន្ធ ជាហេតុធ្វើឲ្យទទួលរងនូវការផាកពិន័យ។

Advertisements
Advertisements

ដូច្នេះ ដើម្បីជៀសឆ្ងាយពីបញ្ហាប្រឈមទាំងនោះ លោកអ្នកត្រូវរៀបចំខ្លួនឲ្យទាន់ពេលជាមួយនឹងការផ្លាស់ប្តូរនៃបរិបទ ប្រសិនបើលោកអ្នកគិតថាមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តបែបបទប្រកាសពន្ធតាមសេចក្ដីប្រកាសជូនដំណឹងពីអង្គភាពពន្ធដារនោះទេ លោកអ្នកត្រូវប្រញាប់ប្រញាលក្នុងការស្វែងរកដំណោះស្រាយ ដោយការស្នើសុំពន្យាពេល ឬការស្វែងរកភ្នាក់ងារសេវាកម្មពន្ធដារ ដើម្បីសម្រួលការងារប្រកាសពន្ធ កុំឲ្យមានវាក្លាយជាឧបសគ្គចំពោះអាជីវកម្ម ឬផលប៉ះពាល់ទៅដល់ការប្រកបអាជីវកម្ម ឬការធ្វើពាណិជ្ជកម្មរបស់លោកអ្នក។

សូមទំនាក់ទំនងដើម្បីពិគ្រោះយោបល់ចុះបញ្ជីក្រុមហ៊ុន អាជីវកម្ម សិប្បកម្ម ឬហាងលក់ផលិតផល ឬបញ្ហាទាក់ទងនឹងប្រព័ន្ធគណនេយ្យ-ពន្ធដារ តាមរយៈលេខទូរស័ព្ទ៖ 087 695 936 / 093 662 888 / 096 903 2495 / 070 268 276 ឬអញ្ជើញមកកាន់ការិយាល័យរបស់យើងខ្ញុំ ដែលមានអាសយដ្ឋាន៖ អគារ Diamond Twin Tower, កោះពេជ្រ, រាជធានីភ្នំពេញ។


Advertisements
Advertisements
Advertisement