ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានជម្រុញឲ្យមានការរីកលូតលាស់នូវអាជីវកម្មតាមប្រព័ន្ធអនឡាញជាច្រើនវិស័យ ដូចដែលលោកអ្នកបានសង្កេតឃើញនាពេលបច្ចុប្បន្ននេះ។ ប្រជាពលរដ្ឋជាច្រើនបានចាប់ផ្ដើមការប្រកបរបរអាជីវកម្មរបស់ខ្លួនតាមប្រព័ន្ធអនឡាញ ដោយហេតុថា វាមានភាពងាយស្រួលចំពោះទំនាក់ទំនង ការផ្សព្វផ្សាយផលិតផល ការទូទាត់ប្រាក់ ក៏ដូចជាការបំលាស់ទីក្នុងការធ្វើកិច្ចការងារផ្សេងទៀតជាដើម។
ជាមួយគ្នានេះ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡចត្រូនិច ត្រូវបានអនុម័ត ដើម្បីគ្រប់គ្រងទៅលើការប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ ក្នុងគោលបំណងសម្រួល និងជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទាំងក្នុង និងក្រៅប្រទេស ផ្តល់នូវទំនុកចិត្ត និងការការពារដល់អ្នកប្រើប្រាស់ ជាដើម។
តើលោកអ្នកត្រូវត្រៀមខ្លួន និងបំពេញលក្ខខណ្ឌដូចម្តេចខ្លះ ដើម្បីឲ្យការធ្វើអាជីវកម្ម ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់លោកអ្នក មានភាពត្រឹមត្រូវស្របតាមនីតិវិធីច្បាប់?
ជាការពិតណាស់ គ្រប់ការប្រកបអាជីវកម្មទាំងអស់ គឺត្រូវមានការស្នើសុំច្បាប់អនុញ្ញាត ឬចុះបញ្ជីឲ្យបានត្រឹមត្រូវ។ ចំពោះការប្រកបអាជីវកម្មតាមអនឡាញ គឺដូចគ្នា ដោយយោងទៅលើបញ្ញត្តិច្បាប់ជាធរមាន ការប្រកបអាជីវកម្មតាមអនឡាញនេះ វាពាក់ព័ន្ធជាមួយនឹងស្ថាប័នសំខាន់ៗមិនខុសពីការប្រកបអាជីវកម្មខាងក្រៅទូទៅនោះទេ ដូចជា ក្រសួង ឬមន្ទីរពាណិជ្ជកម្ម អង្គភាពពន្ធដារ នៅពេលខាងមុខច្បាប់នឹងត្រូវអនុម័តបន្ថែមទៀតដែលការប្រកបអាជីវកម្មបែបនេះនឹងពាក់ព័ន្ធជាមួយនឹងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ផងដែរ។
លោកអ្នកត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម ឬចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងត្រូវចុះបញ្ជីពន្ធដារផងដែរ ចំពោះអ្នកប្រកបអាជីវកម្មតាមអនឡាញដែលមានចំណូលចាប់ពី២៥០លានរៀលឡើងទៅក្នុងមួយឆ្នាំ។ នៅពេលលោកអ្នកធ្វើការប្រកបអាជីវកម្ម អនុវត្តស្របទៅតាមច្បាប់ វានឹងធ្វើឲ្យអាជីវកម្មរបស់លោកអ្នកកាន់តែទទួលបាននូវទំនុកចិត្ត ការទាក់ទាញនូវអតិថិជន និងការប្រកួតប្រជែងនៅលើទីផ្សារដោយស្មើភាព ។
ក្នុងករណីដែលលោកអ្នកខកខានមិនបានបំពេញនូវកាតព្វកិច្ចចុះបញ្ជីនោះទេ ការប្រកបអាជីវកម្មរបស់លោកអ្នកគឺប្រព្រឹត្តទៅដោយខុសច្បាប់ ដែលអាចធ្វើឲ្យលោកអ្នកប្រឈមជាមួយនឹងការផាកពិន័យ នៅពេលដែលការអនុវត្តច្បាប់ត្រូវបានរឹតបណ្តឹងនាពេលខាងមុខ។ ដូច្នេះ លោកអ្នកគួរត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់អាជីវកម្មរបស់លោកអ្នក ដើម្បីកាត់បន្ថយនូវហានិភ័យ និងផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងនាំក្នុងការពង្រីកអាជីវកម្មឆ្ពោះទៅមុខ។ លោកអ្នកត្រូវរៀបចំបំពេញបែបបទក្នុងការចុះបញ្ជីអាជីវកម្មឲ្យបានឆាប់រហ័សបំផុត និងស្វែងយល់ពីកាតព្វកិច្ចនានាដែលពាក់ព័ន្ធ ជាពិសេសគឺកាតព្វកិច្ចសារពើពន្ធនៅអង្គភាពពន្ធដារ។
ដើម្បីទទួលបាននូវសេវាកម្ម សម្របសម្រួលការចុះបញ្ជីអាជីវកម្មរបស់លោកអ្នក សូមទាក់ទងមកកាន់អាសយដ្ឋាន និងលេខទំនាក់ទំនងខាងក្រោម៖
អាសយដ្ឋាន និងលេខទំនាក់ទំនង / Address and Contact Information:
* ទូរស័ព្ទ / Contact: 087 695 936 / 093 662 888 / 096 903 2495 / 070 268 276 (ខ្មែរ / English / 中柬)
* អ៊ីមែល / Email: kim.cambizian@gmail.com
* អាសយដ្ឋាន: អាគារ Diamond Twin Tower, កោះពេជ្រ, រាជធានីភ្នំពេញ