ការយល់ដឹងអំពីបទប្បញ្ញត្តិ ច្បាប់ និងនីតិវិធី ទាក់ទងនឹងអាជីវកម្មមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអាជីវកម្មរបស់លោកអ្នក ឲ្យបានរលូន និងប្រកបដោយនិរន្តរភាព។ ក៏ប៉ុន្តែ កន្លងមក ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ និងវិនិយោគិន មួយចំនួនធំ បានធ្វេសប្រហែសក្នុងការបំពេញកាតព្វកិច្ចមួយចំនួន ដែលបណ្តាលឲ្យមានជាបញ្ហា និងភាពស្មុគ្រស្មាញ ជាច្រើនទាក់ទងនឹងផ្លូវច្បាប់ និងពន្ធដារ។ ថ្ងៃនេះ ក្រុមការងាររបស់ CAMBIZIAN សូមនាំមកជូននូវកំហុស១០យ៉ាង ដែលក្រុមហ៊ុន អាជីវករ ពាណិជ្ជករ និងវិនិយោគិន មិនត្រូវធ្វេសប្រហែសជាដាច់ខាត។

Advertisements
Advertisements

១.មិនបានចុះបញ្ជីពន្ធដារ ឬមិនបានចុះទាន់ពេលវេលា៖​ ដើម្បីបង្កើតក្រុមហ៊ុនស្របច្បាប់ ក្រោយពេលទទួលបានការឯកភាពចុះបញ្ជីជាស្ថាពរនៅក្រសួងពាណិជ្ជកម្ម លោកអ្នកត្រូវចុះបញ្ជីពន្ធដារឲ្យបានទាន់ពេលវេលា ពោលគឺក្នុងអំឡុងពេល១៥ថ្ងៃធ្វើការ បន្ទាប់ពីការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។

Advertisements
Advertisements

២.មិនបានដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំឲ្យបានទៀងទាត់ និងទាន់ពេលវេលា៖ ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួចរាល់ ត្រូវមានកាតព្វកិច្ចបង់ពន្ធទៅកាន់រដ្ឋបាលសារពើពន្ធ រួមមាន ការប្រកាសពន្ធប្រចាំខែ ដែលត្រូវធ្វើជារៀងរាល់ខែ នៅចន្លោះថ្ងៃទី១ដល់ថ្ងៃទី២០នៃខែបន្ទាប់ និងការប្រកាសពន្ធប្រចាំឆ្នាំ ត្រូវធ្វើជារៀងរាល់ឆ្នាំ នៅចន្លោះថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ខែមីនា នៃឆ្នាំបន្ទាប់។ ករណីខកខានគឺត្រូវរងការពិន័យពីរដ្ឋបាលសារពើពន្ធ មានដូចជាការពិន័យលើអំពើរាំងស្ទះ ពន្ធបន្ថែម និងការពិន័យការប្រាក់ជាដើម។

Advertisements
Advertisements

៣.មិនបានជូនដំណឹងទៅកាន់ក្រសួងពាណិជ្ជកម្ម និងអង្គភាពពន្ធដារ ពេលមានការផ្លាស់ប្តូរក្រុមហ៊ុន៖ នៅពេលមានការផ្លាស់ប្តូរណាមួយកើតឡើង (ឧ. ប្តូរអាសយដ្ឋាន ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល ប្តូរឈ្មោះក្រុមហ៊ុន ប្តូរកម្មវត្ថុអាជីវកម្ម ប្តូរម្ចាស់ហ៊ុន ប្តូរដើមទុន ។ល។) ក្រុមហ៊ុនត្រូវធ្វើការជូនដំណឹងទៅកាន់ក្រសួងពាណិជ្ជកម្មឲ្យបានឆាប់រហ័ស បន្ទាប់មកត្រូវជូនដំណឹងអំពីការផ្លាស់ប្តូរនោះទៅអង្គភាពពន្ធដារ យ៉ាងយូររយៈពេល១៥ថ្ងៃធ្វើការ បន្ទាប់ពីការផ្លាស់ប្តូរ។

Advertisements
Advertisements

៤.មិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនៅក្រសួងពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុ​នដែលត្រូវធ្វើមួយឆ្នាំម្ដង នៅខែទី១២ រាប់ចាប់ពីកាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម (និងអាចបន្តធ្វើបានត្រឹម៣ខែបន្ទាប់)។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ជាការផ្តល់ព័ត៌មានមកកាន់ក្រសួងពាណិជ្ជកម្ម អំពីស្ថានភាពប្រតិបត្តិការចុងក្រោយបង្អស់របស់ក្រុមហ៊ុន។ ក្នុងករណីខកខានមិនបានតម្កល់ប្រតិវេទន៍តាមការកំណត់មកកាន់ក្រសួងពាណិជ្ជកម្មទេនោះ ក្រុមហ៊ុននឹងត្រូវរងការពិន័យបន្ថែមចំនួន​ ២ ០០០ ០០០ រៀល ក្នុង១ឆ្នា។

Advertisements
Advertisements

៥.មិនបានបង់ពន្ធប៉ាតង់ប្រចាំឆ្នាំឲ្យបានទាន់ពេលវេលា៖ បន្ទាប់ពីការចុះបញ្ជីពន្ធដាររួចរាល់ហើយនោះ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធប៉ាតង់ មួយឆ្នាំម្តង ទៅកាន់រដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី១ខែមករា រហូតដល់ថ្ងៃទី៣១ខែមីនា ជារៀងរាល់ឆ្នាំ។ ការខកខានមិនបានប្រកាសនឹងបណ្តាលឲ្យមានការពិន័យលើអំពើរាំងស្ទះ ប្រាក់ពិន័យពន្ធបន្ថែម និងការប្រាក់ជាដើម។

Advertisements
Advertisements

៦.គេចវេសក្នុងការបង់ពន្ធ ដោយគិតថាជារឿងមិនសំខាន់៖ ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ដែលត្រូវបានច្បាប់កំណត់ ការគេចវេសមិនបង់ពន្ធជូនទៅរដ្ឋបាលសារពើពន្ធ​ ធ្វើឲ្យក្រុមហ៊ុនទទួលរងនូវការពិន័យ អាចប្រឈមទៅនឹងការជាប់បំណុលពន្ធ ករណីធ្ងន់ធ្ងរក្រុមហ៊ុនអាចនឹងត្រូវជាប់បណ្តឹងក្នុងផ្លូវច្បាប់ផងដែរ។ ការគេចវេសនេះអាចបណ្តាលឲ្យកើតចេញជាបំណុលពន្ធ ហើយក្នុងករណីនេះ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហានៅពេលផ្ទេរកម្មសិទ្ធិទិញ-លក់អចលនទ្រព្យ ឬពេលបង្កើតក្រុមហ៊ុនថ្មីផ្សេងទៀត។

Advertisements
Advertisements

៧.បិទក្រុមហ៊ុនដោយគ្រាន់តែបិទទ្វារ ដោយមិនបានសុំច្បាប់បិទត្រឹមត្រូវ៖ ការបិទក្រុមហ៊ុន មិនមែនគ្រាន់តែបិទដោយការមិនដំណើរការសកម្មភាពរបស់ក្រុមហ៊ុននោះទេ គឺតម្រូវឲ្យក្រុមហ៊ុនធ្វើការស្នើសុំទៅតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវទៅកាន់អង្គភាពពន្ធដារ និងក្រសួងពាណិជ្ជកម្ម​ ទើបការបិទក្រុមហ៊ុននោះជាការបិទក្រុមហ៊ុនដោយស្របច្បាប់។

Advertisements
Advertisements

៨.រៀបចំប្រព័ន្ធគណនេយ្យ និងពន្ធដារមិនបានត្រឹមត្រូវ ច្បាស់លាស់៖ នេះគឺជាការធ្វេសប្រហែសដ៏ធំមួយ របស់ក្រុមហ៊ុន ដែលបណ្ដាលឲ្យការគ្រប់គ្រងចំណូល-ចំណាយ និងការប្រកាសពន្ធទៅរដ្ឋបាលសារពើពន្ធមិនបានត្រឹមត្រូវ ច្បាស់លាស ដែលអាចបង្កជាបញ្ហាទៅថ្ងៃខាងមុខ ពិសេសគឺបញ្ហាសវនកម្មពន្ធដារ និងបញ្ហាលំហូរសាច់ប្រាក់។

Advertisements
Advertisements

៩.ទុកដាក់ឯកសារក្រសួងពាណិជ្ជកម្ម និងពន្ធដារដោយគ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ៖ គ្រប់ឯកសារទាំងអស់ដែលទទួលបានពីក្រសួងពាណិជ្ជកម្ម​ និងពន្ធដារ បន្ទាប់ពីការចុះបញ្ជី ក្រុមហ៊ុនត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ ដើម្បីបង្ហាញក្នុងការបញ្ជាក់លក្ខណៈផ្លូវច្បាប់នៅពេលចាំបាច់សម្រាប់ក្រុមហ៊ុន។ ក្នុងករណីបាត់ ឬខូចខាតដោយប្រការណាមួយ នោះលោកអ្នកត្រូវចំណាយប្រាក់រាប់រយ ឬរាប់ពាន់ដុល្លារ ដើម្បីធ្វើឡើងវិញ ហើយមានករណីខ្លះ បើទៅបីមានប្រាក់សម្រាប់ចំណាយ ក៏លោកអ្នកពុំអាចធ្វើឡើងវិញបានឡើយ។

Advertisements
Advertisements

១០.ជ្រើសរើសអ្នកប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដែលគ្មានជំនាញច្បាស់លាស់ គ្មានវិជ្ជាជីវៈ ៖ លោកអ្នកត្រូវប្រាកដថាអ្នកប្រឹក្សាផ្នែកច្បាប់និងពន្ធដារសម្រាប់ក្រុមហ៊ុន គឺជាអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានអាជ្ញាបណ្ណត្រឹមត្រូវ មានបទពិសោធន៍គ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវ គិតដល់ទំនាក់ទំនងជាជាងប្រាក់ចំណេញ និងមានចេតនាល្អចំពោះអតិថិជន ទើបអាចជួយសម្រួលដល់ក្រុមហ៊ុនរបស់លោកអ្នកឲ្យដំណើរការទៅបានល្អ ដើម្បីជៀសវាងការខាតបង់ ជាពិសេសគឺបង្កបញ្ហាកាន់តែស្មុគស្មាញដល់ក្រុមហ៊ុន។

ដើម្បីទទួលបាននូវការប្រឹក្សាយោបល់ផ្នែកអាជីវកម្ម គណនេយ្យ និងពន្ធដារ ប្រកបដោយគុណភាពខ្ពស់ ផ្តល់ទំនុកចិត្ត មានតម្លាភាព និងភាពជឿជាក់ សូមទាក់ទងមកកាន់ក្រុមការងាររបស់យើងខ្ញុំ តាមរយៈអាសយដ្ឋាន និងលេខទំនាក់ទំនង ដូចខាងក្រោម៖

* អាសយដ្ឋាន៖ អាគារ Diamond Twin Tower, ទីក្រុងកោះពេជ្រ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
* ទូរស័ព្ទ / Contact: 093 662 888 / 010 441 486 / 012441186​ / 096 903 2495 (ខ្មែរ / English) 081 999 887 / 096 903 2495 (中柬)
* អ៊ីមែល / Email: kim.cambizian@gmail.com



Advertisements
Advertisements
Advertisements
Advertisements