អាជីវកម្មជោគជ័យ គឺជាបំណងប្រាថ្នា ដែលសហគ្រិន វិនិយោគិន និងអាជីវករគ្រប់រូប ប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ វាជារឿងដែលមិនអាចជៀសផុត ដែលពេលខ្លះ អាជីវកម្មត្រូវជួបបញ្ហា ជាច្រើនប្រភេទ ពិសេសគឺបញ្ហាហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃចំណូល ដែលបង្ខំឲ្យម្ចាស់អាជីវកម្ម ត្រូវបង្ខំចិត្ត សម្រេចបិទអាជីវកម្ម ទោះចង់ឬមិនចង់។

ក្រុមការងារពិគ្រោះយោបល់ CAMBIZIAN យើងខ្ញុំតែងតែជួបប្រទះជារឿយៗ ក្នុងជំនួបពិភាក្សាជាមួយម្ចាស់អាជីវកម្មភាគច្រើន នូវសំណួរ១ដែលបានចោទសួរឡើងថា “នៅពេលខ្ញុំសម្រេចចិត្តបិទក្រុមហ៊ុន តើខ្ញុំគ្រាន់តែបិទទ្វាតូប ហាង រោងជាង ឬការិយាល័យក្រុមហ៊ុន ប៉ុណ្ណឹងគ្រប់គ្រាន់ឬទេ? ឬមួយត្រូវបំពេញកាតព្វកិច្ចអ្វីផ្សេងទៀត?”

Advertisements
Advertisements

ជាការពិតណាស់ សម្រាប់អាជីវកម្មដែលពុំទាន់បានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នពាក់ព័ន្ធ ការសម្រេចចិត្តបិទក្រុមហ៊ុន ដោយគ្រាន់តែបិទទ្វាតូប ហាង រោងជាង ឬការិយាល័យក្រុមហ៊ុន មិនបណ្តាលឲ្យមានបញ្ហាប្រឈមធំដុំឡើយ។

ផ្ទុយមកវិញ សម្រាប់អាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នពាក់ព័ន្ធ ទង្វើបែបនោះមិនមែនជាទង្វើដែលត្រឹមត្រូវនោះទេ ព្រោះនឹងបណ្តាលឲ្យម្ចាស់អាជីវកម្មប្រឈមនឹងបញ្ហាផ្លូវច្បាប់នាពេលអនាគត ពិសេសគឺនីតិវិធីពន្ធដារ។

Advertisements
Advertisements

ដើម្បីអនុលោមទៅតាមច្បាប់ និងនីតិវិធីនានា ម្ចាស់អាជីវកម្មត្រូវបំពេញកាតព្វកិច្ចទៅតាមដំណាក់កាលមួយចំនួន ដោយសង្ខេបដូចតទៅ៖

  • ការបង់ពន្ធប្រថាប់ត្រាបិទក្រុមហ៊ុន៖ នេះជាកាតព្វកិច្ចដំបូង របស់ម្ចាស់អាជីវកម្មគ្រប់រូប។ ការបង់ប្រាក់អាចធ្វើឡើងនៅតាមបណ្តាសាខាធនាគារជាដៃគូរបស់អង្គភាពពន្ធដារ រួមមានដូចជាធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ជាដើម។
  • ការជូនដំណឹងទៅកាន់អង្គភាពពន្ធដារ៖ បន្ទាប់ពីបង់ប្រាក់រួចរាល់ ត្រូវជូនដំណឹងទៅកាន់អង្គភាពពន្ធដារ ស្តីអំពីបំណងនៃការបិទសហគ្រាសជាស្ថាពរ ដោយត្រូវដាក់លិខិតស្នើសុំទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ជាប់ឯកសារយោង តាមគំរូដែលមានស្រាប់ និងបង្កាន់ដៃបង់ប្រាក់ខាងលើទៅជាមួយ។
  • ការធ្វើសវនកម្មសហគ្រាស៖ ក្រោយពេលអង្គភាពពន្ធដារទទួលបានឯកសារស្នើសុំបិទសហគ្រាសរួចមក ម្ចាស់ក្រុមហ៊ុនត្រូវចូលខ្លួនមកបំភ្លឺ ជាមួយសវនករ ដោយត្រូវសហការផ្តល់ឯកសារ និងឆ្លើយតបនឹងមន្ទឹលសង្ស័យនានារបស់សវនករ អនុលោមទៅតាមច្បាប់ និងនីតិវិធីនានាពាក់ព័ន្ធនឹងពន្ធដារ។
Advertisements
Advertisements
  • ការបង់ប្រាក់ពន្ធបន្ថែម៖ បន្ទាប់ពីការធ្វើសវនកម្មសហគ្រាសរួចរាល់ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការកំណត់ចំនួនទឹកប្រាក់ ដែលម្ចាស់សហគ្រាសត្រូវបង់បន្ថែម ដោយមូលហេតុ សហគ្រាសពុំបានបង់ពន្ធត្រឹមត្រូវ នាគ្រាកន្លងមក។ ជាថ្មីម្តងទៀត សហគ្រាសត្រូវបង់ចំនួនទឹកប្រាក់ដែលបានកំណត់ខាងលើនេះ នៅតាមបណ្តាសាខាធនាគារដៃគូនានា តាមកាលកំណត់។
  • ការជូនដំណឹងទៅកាន់សាខាពន្ធដារ៖ ក្រោយពេលបង់ប្រាក់រួចរាល់ ត្រូវថតចម្លងបង្កាន់ដៃបង់ប្រាក់ ព្រមទាំងផ្ញើលិខិតជូនដំណឹងស្តីពីការបិទសហគ្រាសជាស្ថាពរ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ទៅកាន់សាខាពន្ធដារ ដែលគ្រប់គ្រងលើសហគ្រាសនោះ។
  • ការជូនដំណឹងទៅកាន់ក្រសួងពាណិជ្ជកម្ម៖ ជាកាតព្វកិច្ចចុងក្រោយបង្អស់ សហគ្រាសត្រូវជូនដំណឹង និងបំពេញបែបបទស្នើសុំបិទសហគ្រាសទៅកាន់ក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់ជាមួយនូវឯកសារទាំងអស់ ពិសេសគឺឯកសារជម្រះបំណុលពន្ធ ដែលទទួលបានពីអង្គភាពពន្ធដារ។
Advertisements
Advertisements

បែបបទ និងនីតិវិធី ដែលបានរៀបរាប់ខាងលើនេះ គឺជាជំហ៊ាននៃការស្នើសុំបិទសហគ្រាស ដោយសង្ខេបតែប៉ុណ្ណោះ ហើយនៅពេលអនុវត្តការងារជាក់ស្តែង សហគ្រាសនឹងត្រូវប្រឈមជាមួយបញ្ហាជាច្រើនបន្ថែមទៀត។

លោក-លោកស្រី ដែលជាម្ចាស់សហគ្រាស អាចស្វែងរកសេវាពិគ្រោះយោបល់ ប្រកបដោយគុណភាពខ្ពស់ ផ្តល់ទំនុកចិត្ត ច្បាស់លាស់ មានតម្លាភាព តម្លៃសមរម្យ និងឆាប់រហ័ស ពីក្រុមការងារពិគ្រោះយោបល់ CAMBIZIAN យើងខ្ញុំ ដើម្បីស្វែងយល់អំពីនីតិវិធីលម្អិតបន្ថែមទៀតបាន តាមរយៈ៖

– លេខទូរស័ព្ទ: 092 388 503/ 081 999 887 (ភាសាចិន) 093 662 888 / 012441186 / 096 903 2495 (ភាសាអង់គ្លេស និងខ្មែរ)
– អ៊ីម៉ែល: kim.cambizian@gmail.com
– គេហទំព័រ: WWW.CAMBIZIAN.COM
– អាសយដ្ឋាន៖ អាគារ Diamond Twin Tower, កោះពេជ្រ រាជធានីភ្នំពេញ


Advertisements
Advertisements