វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកលូតលាស់គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្មាំចុងក្រោយនេះ។ សក្ដានុពលនៃវិស័យអចលនទ្រព្យ បានទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសជាច្រើនឱ្យចូលមកធ្វើការបណ្ដាក់ទុនក្នុងវិស័យនេះ។
នៅក្នុងថ្ងៃនេះ ក្រុមការងាររបស់CAMBIZIAN សូមធ្វើការបង្ហាញនូវព័ត៌មានមួយចំនួនស្ដីពីការបង្កើតក្រុមហ៊ុន ឬអាជីវកម្មលើវិស័យអចលនទ្រព្យ។
ដើម្បីទទួលបានក្រុមហ៊ុនមួយស្របច្បាប់សម្រាប់ប្រកបអាជីវកម្ម ជាដំបូងគឺត្រូវឆ្លងកាត់នូវការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ឬហៅថាការចុះបញ្ជីក្រុមហ៊ុន។

បន្ទាប់ពីចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចរាល់ហើយនោះ អ្នកស្នើសុំត្រូវភ្ជាប់ឯកសារដែលទទួលបានពីក្រសួងពាណិជ្ជកម្ម ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធចុះបញ្ជីក្រុមហ៊ុន និងបង់ពន្ធប៉ាតង់ប្រចាំឆ្នាំសម្រាប់ការចុះបញ្ជីលើកដំបូង។
ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីពន្ធ គឺមិនទាន់គ្រប់គ្រាន់សម្រាប់ឱ្យលោកអ្នកប្រកបអាជីវកម្មលើវិស័យអចលនវត្ថុបាននៅឡើយទេ លោកអ្នកត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុមួយទៀត នៅឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើអាជីវកម្មដោយស្របច្បាប់។

អាជីវកម្មនៅក្នុងវិស័យអចលនវត្ថុ ត្រូវបានបែងចែកជា ៤ប្រភេទ គឺ អាជីវកម្មទិញ˗លក់អចលនវត្ថុ អាជីវកម្មវាយតម្លៃអចលនវត្ថុ អាជីវកម្មគ្រប់គ្រងអចលនវត្ថុ និងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ ចំពោះអាជ្ញាបណ្ណក៏ត្រូវបានបែងចែកជា ៤ប្រភេទដែរ គឺ អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ អាជ្ញាបណ្ណវាយតម្លៃ អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ និង លិខិតអនុញ្ញាតអាជីវកម្មឬអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុ ដែលមានលក្ខខណ្ឌតម្រូវ នីតិវិធីនៃការស្នើសុំ និងតម្លៃនៃអាជ្ញាបណ្ណខុសៗគ្នា ហើយភាពខុសគ្នាទាំងនេះ គឺអាស្រ័យទៅតាមការកំណត់នៅក្នុងច្បាប់។
ដើម្បីរៀបចំបែបបទស្នើសុំអាជ្ញាបណ្ណអចលនទ្រព្យ ម្ចាស់ក្រុមហ៊ុនត្រូវរៀបចំនូវឯកសារតម្រូវមួយចំនួន រួមមាន ៖
- ពាក្យស្នើសុំអាជ្ញាប័ណ្ណ (មានគំរូស្រាប់)
- រូបថត ៤x៦ របស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណ
- ប្រវត្តិរូបសង្ខេបរបស់ភាគហ៊ុនិក ឬម្ចាស់ក្រុមហ៊ុនដែលឈរឈ្មោះក្នុងអាជ្ញាប័ណ្ណ
- លិខិតថ្កោលទោស ចេញដោយក្រសួងយុត្តិធម៌ប្រទេសកម្ពុជា
- អត្តសញ្ញាណប័ណ្ណ (ថតចម្លង) និង សៀវភៅស្នាក់នៅ (ថតចម្លង)
- ឯកសារចេញពីក្រសួងពាណិជ្ជកម្ម និងពន្ធដារ មាន៖ លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ថតចម្លង)
- លិខិតបញ្ជាក់ទីតាំងអាជីវកម្ម ចេញដោយអាជ្ញាធរមានសមត្ថកិច្ច និង រូបថតទីតាំងអាជីវកម្ម
- ផែនការអាជីវកម្មរយៈពេល៣ឆ្នាំ ឬផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោង(ចំពោះអាជិវកម្មអភិវឌ្ឍអចលនវត្ថុ)

ជាទូទៅ ការស្នើសុំអាជ្ញាបណ្ណទាំងនេះគឺមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលដាក់សំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ប្រកបអាជីវកម្មប្រភេទណាមួយនៅក្នុងវិស័យអចលនវត្ថុ នោះលោកអ្នកត្រូវធ្វើការស្នើសុំអាជ្ញាបណ្ណទៅតាមប្រភេទអាជីវកម្ម ដើម្បីមានសិទ្ធិក្នុងការប្រកបអាជីវកម្មដោយស្របច្បាប់។
CAMBIZIAN មានផ្តល់ជូននូវសេវាកម្មពិគ្រោះយោបល់ ដើម្បីចាប់ផ្តើមអាជីវកម្ម និងរៀបចំអាជីវកម្មដែលមានស្រាប់ឲ្យដំណើរការទៅបានរលូន ដោយធានានូវសេវាគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត ច្បាស់លាស់ តម្លៃសមរម្យ និងឆាប់រហ័ស!
សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
– លេខទូរស័ព្ទ: 087 695 936 / 093 662 888 / 096 903 2495 / 070 268 276 (ខ្មែរ / English / 中柬)
– អ៊ីម៉ែល: kim.cambizian@gmail.com
– គេហទំព័រ: WWW.CAMBIZIAN.COM
– អាសយដ្ឋាន៖ អាគារ Diamond Twin Tower, កោះពេជ្រ រាជធានីភ្នំពេញ