CAMBIZIAN គឺជាភ្នាក់ងារផ្តល់សេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធុរកិច្ច និងអាជីវកម្ម ជូនដល់អតិថិជន ជាវិនិយោគិន ធុរជន និងអាជីវករ ទាំងជនជាតិខ្មែរ និងបរទេស ដែលទើបចាប់ផ្តើម និងកំពង់ដំណើរការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល ក្នុងការដោះស្រាយបញ្ហានានាក្នុងការធ្វើអាជីវកម្ម និងនិយោគ សំដៅពង្រឹងប្រសិទ្ធិភាព និងស្ថេរភាព ព្រមទាំងធានាបាននូវនិរន្តរភាពអាជីវកម្ម-វិនិយោគ ជូនអតិថិជន។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក CAMBIZIAN តែងតែទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសំណាក់អតិថិជន ទាំងថ្មីទាំងចាស់ ជាហេតុធ្វើឲ្យតម្រូវការប្រើប្រាស់សេវារបស់ CAMBIZIAN មានការកើនឡើងយ៉ាងឆាប់រហ័ស។
ស្របពេលជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ CAMBIZIAN ត្រូវការជ្រើសរើសបុគ្គលិកបន្ថែមជាច្រើននាក់ ផ្នែកពន្ធដារ គណនេយ្យ និងផ្នែកច្បាប់ ដោយបេក្ខជន អាចដាក់ពាក្យធ្វើការជាបុគ្គលិកពេញសិទ្ធិ ឬបុគ្គលិកហាត់ការ ទៅតាមសមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួន។
- ផ្នែកពន្ធដារ៖
- យ៉ាងហោចណាស់ ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ ឬសញ្ញាបត្រពាក់ព័ន្ធ
- ត្រូវមានចំណេះដឹង និងបទពិសោធន៍ ផ្នែកគណនេយ្យពន្ធដារ ច្បាស់លាស់
- ផ្តល់អទិភាពខ្ពស់សម្រាប់អ្នកមានអជ្ញាប័ណ្ណភ្នាក់ងារពន្ធដារ (Tax Agent License) ឬធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកភ្នាក់ងារពន្ធដារ
- ផ្តល់អទិភាពខ្ពស់ សម្រាប់អ្នកចេះភាសាចិន
- ត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ: Word, Excel និង Quickbook ឬ Peachtree យ៉ាងស្ទាត់ជំនាញ
- ផ្តល់អទិភាពខ្ពស់ចំពោះនិស្សិត បញ្ចប់ការសិក្សាពី CamEd Business School វិទ្យាស្ថានវ៉ាន់ដារ និង សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(UEF)
- អត្តចរិកស្មោះត្រង់ ច្បាស់លាស់ ហ្មត់ចង់ រួសរាយ រាក់ទាក់ ខិតខំប្រឺងប្រែងធ្វើការ
- ផ្នែកគណនេយ្យ៖
- យ៉ាងហោចណាស់ ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ ឬសញ្ញាបត្រពាក់ព័ន្ធ
- ត្រូវមានចំណេះដឹង និងបទពិសោធន៍ ផ្នែកគណនេយ្យ និងហិរញវត្ថុច្បាស់លាស់
- ផ្តល់អទិភាពខ្ពស់ សម្រាប់អ្នកចេះភាសាចិន
- ត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ: Word, Excel និង Quickbook ឬ Peachtree តិចតួច ឬច្រើន
- ផ្តល់អទិភាពខ្ពស់ចំពោះនិស្សិត បញ្ចប់ការសិក្សាពី CamEd Business School វិទ្យាស្ថានវ៉ាន់ដារ និង សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(UEF)
- អត្តចរិកស្មោះត្រង់ ច្បាស់លាស់ ហ្មត់ចង់ រួសរាយ រាក់ទាក់ ខិតខំប្រឺងប្រែងធ្វើការ
- ផ្នែកច្បាប់៖
- យ៉ាងហោចណាស់ ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកច្បាប់ រដ្ឋបាលសាធារណៈ ឬជំនាញពាក់ព័ន្ធ
- ផ្តល់អទិភាពចំពោះបេក្ខជន ដែលមានចំណេះដឹង និងបទពិសោធន៍ ទូលំទូលាយផ្នែកច្បាប់ ពិសេសច្បាប់ទាក់ទងនិងពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា កិច្ចសន្យា អន្តោប្រវេសន៍ សំណង់ អចលនទ្រព្យ ពន្ធដារ ឬវិនិយោគ។
- ផ្តល់អទិភាពខ្ពស់ សម្រាប់អ្នកចេះភាសាចិន
- ត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ: Word, Excel និងPowerpoint ល្មមអាចប្រើការបាន
- ផ្តល់អទិភាពខ្ពស់ចំពោះនិស្សិត បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ថ្នាក់ភាសាជប៉ុន ឬថ្នាក់ភាសាបារាំង
- អត្តចរិកស្មោះត្រង់ ច្បាស់លាស់ ហ្មត់ចង់ រួសរាយ រាក់ទាក់ ខិតខំប្រឺងប្រែងធ្វើការ
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកកាន់ការិយាល័យរបស់ CAMBIZIAN ដែលមានអាសយដ្ឋានស្ថិតនៅ អាគារ Diamond Twin Tower ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ (ក្បែរអាគារ The Bridge) ឬអាចទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០៩៣ ៦៦២ ៨៨៨ ឬផ្ញើ CV មកកាន់យើងខ្ញុំ តាមរយៈអ៊ីមែល kim.cambizian@gmail.com។
