សិក្ខាសាលាស្តីពី ការច្នៃប្រឌិតប្រព័ន្ធវៃឆ្លាតសម្រាប់លំហូរព័ត៌មានដំឡូងមីដោយរលូន

(ក្រុងព្រះសីហនុ)៖ សិក្ខាសាលារយៈពេល ២ថ្ងៃ ស្តីពីការច្នៃប្រឌិតប្រព័ន្ធវៃឆ្លាតសម្រាប់លំហូរព័ត៌មានដំឡូងមីដោយរលូន ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្ត ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មខេត្ត សមាគមន៍ដំឡូងមី ក្រុមហ៊ុនកែច្នៃដំឡូងមី ក្រុមហ៊ុននាំចេញដំឡូងមី និងសាស្រ្តាចារ្យមកពីសកលវិទ្យាល័យចំនួន១០ សរុបជាង ១០០នាក់។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹងជូនសិក្ខាកាម អំពីការប្រមូលព័ត៌មាន ការព្យាករណ៍ទិន្នន័យអនាគត ការបង្កើតបណ្តាញព័ត៌មានទីផ្សារដំឡូងមី និងការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិ ព្រមទាំងបញ្ហាអនាម័យ និងភូតគាមអនាម័យ (SPS) ក្នុងការផលិតដំឡូងមី ស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។

នៅក្នុងសុន្ទករថាបើកកម្មវិធី ឯកឧត្តម រាជ រ៉ា បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មដូចជា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្សេងៗ និងការធ្វើប្រតិភូកម្មការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ D នៅក្នុងខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំគោលនយោបាយដំឡូងមី ដើម្បីកៀងគរវិស័យឯកជន និងភាគីពាក់ព័ន្ធចូលរួមអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលដំឡូងមី និងធ្វើពិពិធកម្មការនាំចេញផលិតផលដ៏មានសក្តានុពលនេះ ទៅកាន់ទីផ្សារអន្តរជាតិឲ្យបានអតិបរិមា នាពេលអនាគត។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានបង្ហាញជូនសិក្ខាកាមអំពីការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិ (ITC) សម្រាប់ផលិតផលដំឡូងមី ដូចជាការស្វែងរកទំហំពាណិជ្ជកម្ម អត្រាកើនឡើងនៃការនាំចូល សន្ទស្សន៍ថ្លៃនាំចូល និងអត្រាពន្ធគយ ដើម្បីទទួលបានភាពអនុគ្រោះពីតំបន់ពាណិជ្ជកម្មសេរី។ លើសពីនេះ លោកប្រធានក៏បានចែករំលែកពីឱកាស និងបញ្ហាប្រឈមមួយចំនួន សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការកំណត់សក្តានុពលទីផ្សារ និងការអនុវត្តស្តង់ដារផលិតផល ស្របតាមទីផ្សារក្នុងតំបន់ និងពិភពលោក៕

នៅក្នុងប្រទេសកម្ពុជា កំណើនការដាំដុះដំឡូងមីនៅតែបន្តកើនឡើង ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗ ដោយសារតែប្រជាកសិករខ្មែរចូលចិត្តធ្វើកសិកម្មលក្ខណៈវិលជុំ។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម ការដាំដុះដំឡូងមីចាប់ពីឆ្នាំ២០០០ បានកើនពី ១៦ពាន់ហិកតា ដល់ជាង ៦០០ពាន់ហិតា ហើយបានផ្តល់ទិន្នផលសរុប ១៣លានតោន កាលពីឆ្នាំ២០១៦ នៅក្នុងនោះខេត្តបាត់ដំបង មានដីដាំដុះធំជាងគេ គឺរហូតដល់ ១៥៥,៤២៤ហិកតា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s