តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១) “Pro-Water International (Cambodia) Co., Ltd.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារ គ្រឿងបង្គុំអាងហែលទឹក និងអាងប្រព្រឹត្តិកម្មទឹកស្អាត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៥នាក់។
២) “Re Theng Tobacco Co., Ltd.”: គម្រោងបង្កើតរោងចក្រផលិតបារី, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដ្រេហ្គនឃីងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥នាក់។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១) “TIMBERMET (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅផ្លូវ២២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ២,៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៤នាក់។
២) “PANEFORT (CAMBODIA) GARMENT CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ៦,៤៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៥០នាក់។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “FUSHUN CAMBO FASHION CO., LTD” គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦៩នាក់។