កម្ពុជាទទួលបានកំណត់ត្រាGuinnessថ្មីៗបន្តបន្ទាប់

១. ធុរកិច្ច​ដែល​មាន​លក្ខណៈ​អនុវត្ត​ជាក់​ស្ដែង​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក (អាន​លម្អិត)

យុទ្ធនាការ​រៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 ជា​កម្មវិធី​បង្ហាត់​យុវជន​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទីផ្សារ​ការងារ ដែល​បាន​ចូល​រួម​ដោយ​យុវជន​កម្ពុជា​ចំនួន ២៣០៤នាក់ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​នៅ​លើ​ពិភពលោក។ ចំណែក​អ្នក​ចូល​រួម​មាន​អាយុ​ចាប់​ពី​១៥ឆ្នាំ ដល់​២៩ឆ្នាំ ហើយ​សិក្ខាសាលា​ខ្នាត​យក្ស​នេះ ប្រព្រឹត្ត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។ ឥឡូវ​នេះ ព្រឹត្តិការណ៍​ខាង​លើ​បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinnessស្ដីពី​សិក្ខាសាលា​ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក។

២. រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំផុត (
អានលម្អិត)
កាល​ពី​​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ មនុស្ស​ចំនួន ២០១៥​នាក់ បាន​ចូលរួម​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ក្នុង​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប ​បំបែក​កំណត់​ត្រា​ពិភព​លោក​ចាស់​​ដែល​កាន់​កាប់​ដោយ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន​ក្នុង​ចំនួន​អ្នក​ចូល​រួម ១១៥០​នាក់។

៣. នំ​អន្សមយក្ស​​ខ្មែរ​ត្រូវ​បាន​បញ្ចូល​ក្នុង​កំណត់​ត្រា​ពិភពលោក​ Guinness
World Records​
នំ​អន្សម​យក្ស​ ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ ២០១៥ ត្រូវ​បាន​​ចៅ​ក្រម​អន្តរជាតិ​សម្រេច​ដាក់​ចូល​​ទៅ​ក្នុង​​កំណត់ត្រា​ពិភពលោក Guinness World Records ដោយ​ជោគ​ជ័យ​ហើយ​ នា​រសៀល​ថ្ងៃទី ១៣ ខែ ​មេសា​ ឆ្នាំ​២០១៥​។ ​នេះ​បើ​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​​។
នំអន្សម​យក្ស​មាន​ទម្ងន់​​ដល់​ទៅ​ប្រមាណ​ជាង ៤ តោន ក្រោយពី​បាន​ចម្អិន​អស់​រយៈ​ពេល ​៤៥ ​ម៉ោង ដែល​ទម្ងន់​នេះ ​ជា​ទម្ងន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នំអន្សម​នេះ​ ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ស្លឹក​ចេក​ទម្ងន់​ ៣៣៣ ​គីឡូ​ក្រាម​ ​និង ​ខ្សែ​ចេក​ចំនួន​ ៣៧៥ គីឡូក្រាម​ ​ដោយ​មាន​គ្រឿង​ផ្សំ​ ​អង្ករ​ដំណើប​១,០០០​ គីឡូក្រាម​ ខ្ទិះ​ដូង ​៤៩៩ ​គីឡូ​ក្រាម​​ អំបិល ១៥ ​គីឡូ​ក្រាម​ ​សណ្ដែក​បាយ​ ៤៩៩ ​គីឡូក្រាម​ ​សាច់​ជ្រូក​បី​ជាន់​ ៥០៧​ គីឡូ​ក្រាម​ ស្ករ​៤​គីឡូ​ក្រាម​ ​ម្រេច​កំពត ​៣ ​គីឡូ​ក្រាម ​ខ្ទឹម​ចិញ្ច្រាំ​ ១០ ​គីឡូក្រាម ​និង​ ស្លឹក​ខ្ទឹម​ចិញ្រ្ចាំ​ ១៦​ គីឡូក្រាម​។ ​នំអន្សម​នេះ ​ត្រូវ​បាន​ចម្អិន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ និង​ មាន​រស​ជាតិ​ទាក់​ទាញ​ ជា​ពិសេស​នំ​អន្សម​នេះ ​ត្រូវ​បាន​ចម្អិន​ឡើង​ដោយ​ក្រុម​មេ​ចុង​ភៅខ្មែរ ​និង ​កូន​កំាំបិត​ចំនួន​ ១០​០​នាក់។​ ​
លោក ​ចាន់​ សុភា ​តំណាង​សមាគម​ចុង​ភៅ​កម្ពុជា​បា​ន​និយាយ​ក្នុ​ងទឹក​មុខ​រីក​រាយ​ថា ក្នុង​​នាម​ជា​តំណាង​សមាគម​ចុង​ភៅ ​ក៏ដូចជា ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ​លោក​​ពិត​ជា​​មាន​មោទនភាព ដែល​ក្រុម​ការងារ​​ទាំង​អស់​បាន​រួមគ្នា​​ធ្វើឲ្យ​កម្ពុជា​បាន​លេច​ធ្លោ​នៅ​ក្នុង​ពិភពលោក។ ​
​ នំអន្សម ជាទូទៅ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ធ្វើ​ឡើង​ដើម្បី​យក​ទៅ​ប្រ​គេន​ព្រះសង្ឃ​ និង​ សែន​ព្រេន​ដល់​​បុព្វបុរស​របស់​ខ្លួន ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ជា​​អំណោយ​សម្រាប់​សាច់ញាតិ ​បងប្អូន និង​មិត្តភ័ក្ដិ​នៅ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ដូច​ជា​ ​ពិធីបុណ្យ​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ​ជាដើម​ ហើយ​សូម្បី​តែ​ពិធីមង្គល​ការ​ក៏​មាន​​នំអន្សម​ដែរ។​
គួរ​បញ្ជាក់ថា នំ​អន្សម​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាគម​ចុងភៅ​កម្ពុជា សហការ​ជា​មួយ​នឹង​​សមាគម​ស្រូវ​អង្ករ​កម្ពុជា​ ក្រសួងពាណិជ្ជកម្ម​ ក្រោម​កិច្ច​សម្រប​សម្រួល​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ ​​។

៤. មាន​តួអក្សរ​ច្រើន​បំផុត
តួអក្សរ​ខ្មែរ​ដែល​ស្ថាប័ន Guinness​ ទទួល​ស្គាល់​មាន​ទាំង​អស់ ៧៤​តួ (បច្ចុប្បន្ន​មិន​ប្រើ​ទាំង​អស់​ទេ) ច្រើន​លើស​អក្ខរក្រម​​ប្រទេស​ដទៃ​ទៀត​ក្នុង​លោក។

៥. ព្រះ​មហាក្សត្រ ដែល​ធ្លាប់​កាន់​តំណែង​ច្រើន​បំផុត
ព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់​កាន់​មុខ​តំណែង​ជា​ច្រើន​ដូច​ជា៖
ឆ្នាំ​១៩៤១ ដល់១៩៥៥ ជា​ព្រះមហាក្សត្រ
ឆ្នាំ១៩៥៥ ដល់១៩៦៦ ជា​នាយក​រដ្ឋមន្ត្រី
ឆ្នាំ១៩៦០ ដល់១៩៧០ ជា​ព្រះ​ប្រមុខ​រដ្ឋ
ឆ្នាំ១៩៧០ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស
ឆ្នាំ១៩៧៦ ជា​ប្រធានាធិបតី
ឆ្នាំ១៩៨២ ដល់១៩៨៨ ជា​ប្រធានាធិបតី​និរទេស​​
ឆ្នាំ១៩៨៩ ដល់១៩៩១ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស
ឆ្នាំ១៩៩១ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់
ឆ្នាំ១៩៩១ ដល់១៩៩៣ ជា​ព្រះ​ប្រមុខរដ្ឋ
ឆ្នាំ១៩៩៣ ព្រះ​អង្គ​ទ្រង់​ឡើង​គ្រង​សម្បត្តិ​ជា​លើក​ទី​២ រហូត​ដល់​ដាក់​រាជ្យ​សម្បត្តិ​ក្នុង​ឆ្នាំ​២០០៤

៦. ទឹក​​​ច្រាល​​ឡើង​លឿន​បំផុត
អំឡុង​ពេល​រដូវ​វស្សា ទឹក​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ឡាវ ​បាន​ច្រាល​ឡើង ២០ដង ដែល​ចាល់​ទឹក​លាត​សន្ធឹង​ដូច​ជា​កូន​សមុទ្រ​តូច​មួយ​ក្នុង​ទំហំ ពី​១០ ទៅ ១៤គីឡូម៉ែត្រ​។ អត្រា​លំហូរ​ទឹក​នៅ​តំបន់​នេះ ស្មើ​នឹង ២​ដង​នៃ​ទឹក​ធ្លាក់ Niagara នៅ​ចន្លោះ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។ ក្នុង​មួយ​នាទី ទឹក​ប្រមាណ ១០​លាន​ម៉ែត្រ​គីប​ ហូរ​ខ្លាំង​ដូច​រន្ទះ​ចាក់​ខ្វាត់​ខ្វែង​​តាម​ចន្លោះ​កោះ​នានា។

៧. អណ្ដើក​ទឹក​សាប​ដែល​ខ្ជិល​ជាង​គេ​លើ​លោក
អណ្ដើក​ទឹក​សាប ដែល​មាន​កំណើត​នៅ​ក្នុង​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា (Pelochelys cantorii) បាន​ចំណាយ​ពេល​ ៩៥​ភាគ​រយ​នៃ​ជីវិត​រស់​នៅ​ក្រោម​ខ្សាច់​បាត​ទន្លេ រង់​ចាំ​ចំណី​អាហារ​ទៅ​ជិត​មាត់។ អណ្ដើក​កម្ជិល​នេះ​ឡើង​លើ​ផ្ទៃ​ទឹក​ត្រឹម​តែ ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ដក​ដង្ហើម។

​៨. សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត
សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។

Advertisements

Published by

Cambizian Consulting

CAMBIZIAN is an experienced consulting company, established in 2013 under the laws of the Kingdom of Cambodia, to help facilitate both domestic and foreign investors in Cambodia in legal affairs. If you have difficulties in your business startups, cannot make the best for your business, or need someone to talk with to move ahead toward a successful investment, CAMBIZIAN is your only choice. CAMBIZIAN provides you with experienced and excellent services at reasonable fees and comfortable discussion environment. We provide the most cutting-edge information, business and legal concepts, friendly discussion about problems in your business, and the most timely response to your issues. CAMBIZIAN's stakeholders, from the CEO to the bottom-line staff, are all friendly, easy to talk with, reliable, truth-worthy, and welcoming. We are waiting to seeing your presence at our office.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s