អាមេរិកបង្ហាញទីតាំងដែលបានទម្លាក់គ្រាប់បែកលើកម្ពុជា

ថ្មីៗនេះ ឃាំងស្តុកឯកសារជាតិសហរដ្ឋអាមេរិក បានបង្ហាញឯកសារមួយស្តីពីទីតាំងដែលខ្លួនបានទម្លាក់គ្រាប់បែកមកលើទឹកដីរបស់កម្ពុជា វៀតណាម និងឡាវ ក្នុងកំឡុងពេលសង្គ្រាមវៀតណាម។ ការទម្លាក់គ្រាប់បែកពីយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ដែលមានរហូតដល់ទៅ២លាន៧សែនតោន បានបំផ្លាញធនធាន និងទ្រព្យសម្បត្តិជាតិរបស់កម្ពុជាយ៉ាងម្ហឹកមារ សឹងគ្រប់ទីកន្លែងនៃប្រទេស។ ខាងក្រោមនេះ ជាការបង្ហាញអំពីទីតាំងដែលយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក បានទម្លាក់មកកាន់ទឹកដីឥណ្ឌូចិន។ ព័ណ៌ក្រហមជាការទម្លាក់ប្រចាំថ្ងៃ ហើយព័ណ៌បៃតងជាតំបន់ចាស់ៗដែលបានទម្លាក់រួច។ Advertisements

1 2 3