ពិសេស!កម្មករ-កម្មការនី ជិះឡានក្រុងអត់គិតលុយ ២ឆ្នាំ

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការដូរពិសេស គួរជាទីគាប់ចិត្ត សម្រាប់បងប្អូន កូនក្មួយ ដែលជាកម្មករ-កម្មការនី ដោយមានរយៈពេលពីរឆ្នាំ។ សម្តេចបានមានប្រសាសន៍ថា កម្មករ-កម្មការនី អាចជិះឡានក្រុងរបស់សាលារាជធានីភ្នំពេញ ដោយគ្រាន់តែបង្ហាញកាតបុគ្គលិកកម្មកររោងចក្ររបស់ខ្លួន នោះនឹងទទួលបានការជិះឡានក្រុងដោយឥតគិតថ្លៃ គ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ទាំងស្រុងតាមរយៈវីដេអូរខាងក្រោម៖

Advertisements

ភ្ញាក់ព្រើត ឃើញសិរីមន្ត ចូលហង្សមាស

ទស្សនិកជនសឹងតែមិនជឿ ដែលឃើញកំពូលតារាចម្រៀង សម្លេងឥតខ្ជះ ដែលធ្លាប់តែនៅសម្ងំក្នុងផលិតកម្មសាន់ដេរ អស់រយៈពេលជាច្រើនឆ្នាំ ផ្លាស់ប្តូរមកចូលក្នុងផលិតកម្មថ្មី គឺផលិតកម្មរស្មីហង្សមាស ដែលមានកំពូលតារាចម្រៀងនាំមុខម្នាក់ទៀត ធ្លាប់ជាគូប្រជែងនឹងគ្នា គឺលោក ព្រាប សុវត្ថិ។ ជឿ ឬមិនជឿ ក្នុងផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានសរសេរថា “សូមស្វាគមន៍សមាជិកថ្មីមកកាន់គ្រួសារ ហង្សមាស គឺលោក ខេមរៈ សិរីមន្ត ។ រីករាយស្ដាប់បទចម្រៀងដ៏លន្លង់លន្លោចរបស់គាត់ទាំងអស់គ្នាណា!” ដោយលោកត្រូវបានតម្រូវឲ្យច្រៀងបទ “ស្ទឹងត្រែងបងអើយ”។ សូមស្រាប់សាកមើលទាំងអស់គ្នា!

ជិតចាប់ផ្តើមហើយ! បាល់ទាត់ ក្រុមកម្ពុជា-ហ្វីលីពីនSEA Game 2017

នៅសល់តែប៉ុន្មាននារទីប៉ុណ្ណោះ នឹងដល់ពេលកំណត់ នៃការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា U22 និងក្រុម U22 របស់ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ SEA Game 2017 នៅប្រទេសម៉ាឡេស៊ី។

បងប្អូនអ្នកស្នេហាកីឡា អាចទស្សនាការផ្សាយផ្ទាល់តាមរយៈ Link ខាងក្រោមនេះ។ សូមចូលរួមអបអរក្រុមជម្រើសជាតិរបស់ខ្មែរយើង!

បាក់ឌុប៖ ជាប់ បាន១០ម៉ឺនរៀល និទ្ទេសA បានម៉ូតូ ខ្លាំង បានអាហារូបករណ៍បរទេស

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំ​ណេះ​សំណាល​ជា​មួយ​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួនប្រមាណ ៧២៨នាក់ នៅស្រុកកោះធំ ខេត្ត​​កណ្ដាល​ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សដែលនឹងត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមី(បាក់ឌុប) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសន្យាថា សិស្សានុសិស្សដែលប្រឡងបាននិទ្ទេស “A” នឹងទទួលបានម៉ូតូ​ម្នាក់ ០១គ្រឿង ហើយសិស្សានុសិស្សដែលប្រឡងជាប់ បាននិទ្ទេសផ្សេងទៀត នឹងទទួលបានប្រាក់​ឧបត្ថម្ភក្នុងម្នាក់ៗ​ចំនួន ១០ម៉ឺនរៀល ។

អី្វដែលកាន់តែពិសេសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយមានការសហការជាមួយរដ្ឋាភិបាលម៉ាលេស៊ី ឯកឧត្ដមទេសរដ្ឋមន្ត្រី​នឹងផ្ដល់​អាហា​រូប​ករ​ណ៍​ចំនួន ១៥កន្លែង រយៈពេល ០៤ឆ្នាំ ទៅ​សិក្សា​​នៅ​ប្រទេ​ស​​ម៉ា​ឡេស៊ី។  ដោយឡែក សិស្សដែលមិនបានទទួលអាហារូបករណ៍ក្រៅប្រទេស នឹងអាហារូបករណ៍​ក្នុងស្រុក​មួយ​ចំនួនទៀត ។

ឯកឧត្ដម​ទេសរដ្ឋ​មន្ត្រី​មានជំនឿយ៉ាង​មុតមាំថា យុវជនស្រុកកោះធំ​នឹង​អាច​​ក្លាយជាអ្នកដឹក​នាំដ៏ល្អ​របស់​ប្រទេស​កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសឲ្យបានកាន់តែរីកចម្រើន និងអាចប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឧបត្ថម្ភប្រាក់ដល់សិស្សានុ​សិ​ស្ស​ចំនួន ៦៥៩នាក់ ដោយក្នុងមា្នក់ៗទទួល​បាន​ប្រាក់​ចំនួន ៥ម៉ឺនរៀល និងលោក អ្នកគ្រូចំនួន ៦៩នាក់ ដោយម្នាក់ៗ​ទទួ​លបានប្រាក់ចំនួន ១០ម៉ឺនរៀល ។ ថវិកានេះជាការរួមចំណែក​ក្នុង​ការ​សម្រួលដល់​ការរៀប​ចំខ្លួន​​ត្រៀមប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ នាសម័យ​ប្រឡងខាង​មុខ​នេះ។

maxresdefault

ក្រុមហ៊ុនកូរ៉េ២វិនិយោគលើផ្ទៃដី៨.៣០០ហិកតា ដាំដំណាំ ចេក អំពៅ ស្វាយ អាកាស្យា បង្កើតការងារជាង៣០០កន្លែង។

១៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់លោកប្រធានទីភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) បានដឹកនាំក្រុមការងារបន្តទស្សនកិច្ចនៅក្រុមមហ៊ុនកូរ៉េពីរ នៅខេត្តកំពង់ស្ពឺ។

ក្រុមមហ៊ុនទីមួយគឺ MH Bio Farms បានវិនិយោគលើផ្ទៃដីសរុបទំហំប្រមាណ៨.០០០ហិកតា ដើម្បីដាំដំណាំមួយចំនួន ដូចជា ចេក អំពៅ ស្វាយ អាកាស្យា។ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាយើងប្រមាណ៣០០នាក់។

ដោយឡែកក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានវិនិយោគលើផ្ទៃដីទំហំប្រមាណ៣០០ហិកតា ដើម្បីដាំដំណាំស្វាយ បច្ចុប្បន្នអាចប្រមូលផលផ្លែស្វាយបានប្រមាណ១.០០០តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុនគ្រោងនឹងដាំ និងប្រមូលទិញបន្ថែមសម្រាប់ការនាំចេញទៅប្រទេសកូរ៉េចំនួន ១០.០០០តោន ក្នុងមួយឆ្នាំ និងទីផ្សាជប៉ុនបន្ថែមទៀត។

20768138_514888838855160_9022306209450307891_n

hyundai

 

កម្ពុជាលក់អង្ករ ២៥ម៉ឺនតោន ឲ្យប្រទេសបង់ក្លាដេស

គណៈប្រតិភូក្រសួងពាណិជ្ជកម្ម រួមមានក្រុមហ៊ុនហ្រ្គីនត្រេដ សហការជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញទៅប្រទេសបង់ក្លាដេស កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ដើម្បីធ្វើការពិភាក្សាលម្អិតបន្ថែម អំពីពាណិជ្ជកម្មអង្ករជាមួយគណៈប្រតិភូអន្តរក្រសួងនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស។

ក្រោយបញ្ចប់ការពិភាក្សា ប្រទេសបង់ក្លាដេស បានយល់ព្រមទទួលទិញអង្ករ ក្នុងបរិមាណ ២៥០,០០០តោន ពីកម្ពុជា​ តាមផ្លូវរដ្ឋ ចាប់ពីថ្ងៃចុះហត្ថលេខា ដើម្បីពង្រីកការនាំចេញអង្ករទៅបង់ក្លាដេស។

នេះជាផ្នែកមួយនៃការអនុវត្តន៍នូវគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជាអោយបាន ១លានតោន។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានចុះអនុស្សរណៈយោគយល់ ជាមួយរដ្ឋាភិបាលបង់ក្លាដេស លើការលក់អង្ករចំនួន ១លានតោន នៅក្នុងរយៈពេល ៥ឆ្នាំ (២០១៧-២០២២) ក្នុងគោលបំណងធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំ របស់រាជរដ្ឋាភិបាល។

20799386_1637362222943316_650845896239411179_n

20799309_1637362259609979_3655511165633501492_n

ក្រសួងពាណិជ្ជកម្មសុំការអធ្យាស្រ័យពីមហាជន ចំពោះបញ្ហារអាក់រអួលក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម

(ក្រសួងពាណិជ្ជកម្ម)៖ ដើម្បីរួមចំណែកដោះស្រាយបញ្ហារអាក់រអួល សំដៅពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដល់សាធារណជន និងក្រុមហ៊ុននាំចេញនាំចូល។ សូមអាន ឬទាញយកសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

20729439_1636245163055022_3555709945512191162_n

តើកម្ពុជាកែប្រែប្រវត្តិសាស្ត្រប្រកួតបានកម្រិតណា?

(ភ្នំពេញ) ៖ អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា កំពុងទន្ទឹងរង់ចាំមើលការប្រកួតកម្រិតតំបន់ SEAN Game ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ថាតើក្នុងឆ្នាំ២០១៧នេះ ក្រុមកម្ពុជា អាចកែប្រែប្រវត្តិសាស្ត្រ ចាញ់កន្លងមក បានដែរឬទេ។

គ្រូ​បង្វឹកក្រុមខ្លាំងម៉ាឡេស៊ីបានមានប្រសាសន៍ថា “កម្ពុជានឹង​ធ្វើ​ឲ្យ ថៃ វៀតណាម និង​ឥណ្ឌូណេស៊ី ភ្ញាក់​ផ្អើល”។ និយាយបែបនេះ ដោយសារលោកបានទស្សនាការប្រកួតរវៀង ក្រុមU22 កម្ពុជា ជាមួយក្រុមU22របស់ចិន និជប៉ុនកន្លងមក ដោយកម្ពុជាប្រកួតស្នើក្រុមខ្លាំងប្រចាំទ្វីប (ចិន) និងចាញ់ជប៉ុនតិចជាងការរំពឹងទុក។

20768254_1086276634840831_3344648146166668042_n

នៅសល់ពីរថ្ងៃទៀតទេ មានអ្វីជូនពរគាត់អត់?

នៅ​សល់តែ​2​ថ្ងៃ​ទៀតប៉ុណ្ណោះ​ នឹង​ឈានដល់​ការ​ប្រកួតរវាង​ក្រុមជម្រើសជាតិ​កម្ពុជា​ U22 ជាមួយ​ក្រុម U22​របស់ហ្វីលីពីន​ នៅវេលា​ម៉ោង​7:45​យប់​ ក្នុង​ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍​ Sea Games 2017 ដែលម៉ាលេស៊ីជាម្ចាស់ផ្ទះ។

បងប្អូនអ្នកស្នេហាវិស័យកីឡា អាចទស្សនាការប្រកួតបាន តាមរយៈការផ្សាយបន្តផ្ទាល់ផ្តាច់មុខ នៅតាមកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

20664802_1086321261503035_3292710574167007242_n

អាមេរិករក្សាជំហរគោលនយោបាយពាណិជ្ជកម្មជាមួយកម្ពុជា ខុសពីបណ្តាប្រទេសដៃគូផ្សេងទៀត

ទីក្រុងវ៉ាស៊ីងតោន ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Diane FARRELL ឧបការីរងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក អាមេរិកបានថ្លែងទៅកាន់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៧ ថានឹងមិនមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មជាមួយកម្ពុជាឡើយ។​

លោកស្រីបានថ្លែងថា “សម្រាប់ប្រទេសកម្ពុជា សហរដ្ឋអាមេរិកមិនមានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សាស្ថានភាពទាក់ទងពាណិជ្ជកម្មដដែល ព្រោះទំហំពាណិជ្ជកម្ម ដែលកម្ពុជាបាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី ០២-០៣ ប៊ីល្លានដុល្លារតែប៉ុណ្ណោះ។ បន្ថែមពីនេះទៀត រដ្ឋបាលលោកប្រធានាធិបតី Trump បានចាត់ទុកថា បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន ក្នុងនោះរួមមាន ចិន កូរ៉េ ជប៉ុន កម្ពុជា ជាដើម ។ លោកជំទាវ បានបន្តថានឹងជួយដល់កម្ពុជា ក្នុងការកសាងធនធានមនុស្ស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅកម្ពុជា ។”

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណនូវការកោតសរសើររបស់ លោកជំទាវ និងបានជម្រាបអំពីស្ថានភាពនយោបាយមានស្ថេរភាព កំណើនសេដ្ឋកិច្ចរឹងមាំ ការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងតំបន់ ភាពក្រីក្របានកាត់បន្ថយ ។ល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យលោកស្រីជួយជំរុញសហគ្រាសធុនតូចសហរដ្ឋអាមេរិកទៅធ្វើការវិនិយោគនៅកម្ពុជា នៅក្នុងនោះរួមមាន វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យផ្សេងទៀត ការផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា ច្បាប់ការប្រគួតប្រជែង ច្បាប់សុវតិ្ថភាពចំណីអាហារ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម និង បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ផងដែរ ។

20663824_1634325216580350_7128388777082613438_n20663934_1634325223247016_4795880252248800812_n

20664013_1634325219913683_4856933490402026536_n