តើវិក្កយបត្រក្រុមហ៊ុនមានចំនុចសំខាន់ត្រង់ណាខ្លះ?

អាជីវកម្មខ្នាតតូចភាគច្រើនធ្វើប្រហែសក្នុងការចេញវិក្កយបត្រ ពិសេសគឺវិក្កយបត្របង់ពន្ធ (Tax Invoice) ដោយសារគិតថាវាជាបញ្ហាតូចតាច។ តាមពិត ការចេញវិក្កយបត្របង់ពន្ធមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម។ ការចេញវិក្កយបត្រខុសប្រក្រតី ឬខុសពីការណែនាំ ប្រកាស ឬច្បាប់ស្តីពីពន្ធដារ នឹងបណ្តាលឲ្យក្រុមហ៊ុនរបស់លោកអ្នកជួបបញ្ហានៅពេលក្រោយ ដែលអាចបណ្តាលឲ្យអាជីវកម្មទាំងមូលដួលរលំបាន។ វិក្កយបត្រមានចំនុចសំខាន់ៗមួយចំនួនដែលថ្នាក់ដឹកនាំក្រុមហ៊ុនត្រូវពិនិត្យឲ្យបានជាក់លាក់។

Advertisements
Advertisements
  • កាលបរិច្ឆេត៖ ត្រូវពិនិត្យឲ្យបានច្បាស់ថាវិក្កយបត្រមានកាលបរិច្ឆេត ដូចនឹងកាលបរិច្ឆេតដែលក្រុមហ៊ុនត្រូវប្រកាសពន្ធ។
  • លេខរៀងវិក្កយបត្រ៖ ត្រូវពិនិត្យមើលលេខស្វ៊ីតរបស់ក្រុមហ៊ុន ជៀសវាងការរំលងលេខរៀង។
  • អាសយដ្ឋានក្រុមហ៊ុន៖ ពន្ធដារនឹងពិនិត្យមើលចំនុចមួយនេះ។ ក្រុមហ៊ុនស្របច្បាប់មួយត្រូវមានអាសយដ្ឋានច្បាស់លាស់។
  • ហត្ថលេខា និងត្រា៖ ហត្ថលេខា ត្រូវចុះដោយដៃ មិនអាចព្រីនកូឡឺ ឬចេញជាហត្ថលេខាអេឡិចត្រូនិចបានទេ។ ត្រូវបោះត្រាពណ៌ខៀវ ដាច់ខាតមិនត្រូវបោះត្រាពណ៌ក្រហមដាច់ខាត។
  • ការគណនាចំនួនទឹកប្រាក់៖ ត្រូវមានភាពច្បាស់លាស់ក្នុងការគណនាចំនួនទឹកប្រាក់សរុប ប្រាក់ពន្ធត្រូវបង់ និង​ប្រាក់ផ្សេងៗទៀត ដើម្បីជៀសវាងបញ្ហានៅពេលមានការចុះសវនកម្មពីខាងក្រៅ (External Audit)។ បើបញ្ជូនឯកសារទាំងខុស ទៅពន្ធដារ ទោះដឹងឬមិនដឹងខ្លួនជាមុន នឹងបណ្តាលឲ្យមានបញ្ហាធំនៅពេលក្រោយ។
Advertisements
Advertisements

ចំណេះដឹងទាក់ទងនឹងការរៀបចំវិក្កយបត្រឲ្យបានត្រឹមត្រូវ មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន ដូចនេះ អាជីវករត្រូវស្វែងយល់បន្ថែមឲ្យបានច្បាស់អំពីបញ្ហាផ្សេងៗទាក់ទងនឹងវិក្កយបត្រ។ ក្រុមហ៊ុន CAMBIZIAN Consultant សូមស្វាគមន៍ចំពោះរាល់ការពិភាក្សាទាក់ទងនឹងបញ្ហាទាំងឡាយ ដែលលោកអ្នកបានជួបប្រទះក្នុងការធ្វើអាជីរកម្មរបស់លោកអ្នក។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈអាសយដ្ឋាន លេខទូរស័ព្ទ និងអ៊ីមែល ដែលមានបង្ហាញនៅក្នុង មីនុយ Contact ក្នុងគេហទំព័រនេះ។ សូមអរគុណ!

Advertisements
Advertisements
Advertisements
Advertisements
Advertisement