ចង់បើកសិប្បកម្មផលិតទឹកសុទ្ធ តើត្រូវរត់ច្បាប់ដូចម្តេច?

បងប្អូនអាជីវករមួយចំនួន ដែលកំពុងសំឡឹងរកឪកាសវិនិយោគ ប្រហែលពុំទាន់ដឹងច្បាស់ ថាបើចង់បើកសិប្បកម្មផលិតទឹកសុទ្ធ តើត្រូវរត់ច្បាប់ដូចម្តេច? ពាក់ព័ន្ធនឹងក្រសួងណាខ្លះនោះទេ? CAMBIZIAN CONSULTANT សូមរៀបរាប់ត្រួសៗអំពីក្រសួងដែលពាក់ព័ន្ធដូចតទៅ៖

  1. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម៖ ក្រសួងមួយនេះ ជាអាណាព្យាបាល លើសិប្បកម្មខ្នាតតូច និងអាជីវកម្មទាំងឡាយណា ដែលទាក់ទងនឹងវិស័យផលិតកម្ម។ ក្រសួងនេះជាអ្នកវាយតម្លៃ ថាតើផលិតផលដែលបានផលិតចេញដោយគ្រឹះស្ថានរបស់លោក-អ្នក គោរពតាមស្តង់ដារគុណភាព ដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ឬយ៉ាងណា។
  2. ក្រសួងពាណិជ្ជកម្ម៖ ក្រសួងនេះ មានភារកិច្ចគ្រប់គ្រងការចុះបញ្ជីធ្វើអាជីវកម្មថ្មីគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអាជីកម្មខ្នាតតូច មធ្យម និងធំ។ បើខកខានមិនបានចុះបញ្ជីពាណិជ្ជកម្ម នៅទីនេះ អាជីវកម្មរបស់លោក-អ្នក នឹងមិនអាចដំណើរការដោយស្របច្បាប់បានទេ។ បើគ្មានវិញ្ញាបនប័ត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារក៏មិនទទួលចុះបញ្ជីពន្ធដារ និងប៉ាតង់ឲ្យអាជីវកម្មរបស់លោក-អ្នកបានដែរ។
  3. អគ្គនាយកដ្ឋានពន្ធដារ៖ ជាកន្លែងដែលត្រូវស្នើសុំចុះបញ្ជីពន្ធដារ ប៉ាតង់ និងប្រថាប់ត្រា។ ស្ថាប័នមួយនេះ ជាអ្នកតាមដាន ត្រូតពិនិត្យរាល់ការបង់ពន្ធ ពីអាជីវកម្មរបស់លោកអ្នក ចូលថវិការជាតិ។ ក្រោយពេលចុះបញ្ជីរួចរាល់ លោកអ្នកនឹងត្រូវបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំនៅតាមសាខាពន្ធដារណាមួយ អាស្រ័យលើអាសយដ្ឋានអាជីវកម្មរបស់លោក-អ្នក។

ប្រសិនបើលោកអ្នកមានចម្ងល់ទាក់ទងនឹងការបើកអាជីវកម្មផ្សេងៗ លោក-អ្នកអាចទាក់ទង ដើម្បីទទួលបានការប្រឹក្សាយោបល់អាជីវកម្ម ជាមួយជំនាញការផ្នែកប្រឹក្សាយោបល់របស់ក្រុមហ៊ុន CAMBIZIAN CONSULTANT តាមរយៈលេខទូរស័ព្ទ ដែលមានភ្ជាប់ជូនក្នុងរបារ CONTACT ខាងលើ។

 

3 thoughts on “ចង់បើកសិប្បកម្មផលិតទឹកសុទ្ធ តើត្រូវរត់ច្បាប់ដូចម្តេច?

  1. បងខ្ញុំបានបុកអណ្តូងយកទឹកមកលក់អោយបងប្អូនប្រជាពលរដ្ឋតើត្រូវមានច្បាប់អ្វីខ្លះ

  2. បើបើកផលិត ដោយមិនមានកម្មករទេ ជាលក្ខណៈឯកត្តបុគ្គលគួរតែសុំច្បាប់ទេ?

Leave a comment