ពាណិជ្ជករនាំចូលទំនិញពីបរទេស ដែលកំពុងប្រកបអាជីវកម្មប្រចាំថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រហែលជាមានមន្ទិលសង្ស័យ អំពីបែបបទនៃការនាំចូលផលិតផលសម្រាប់ដាក់លក់នៅក្នុងទីផ្សារកម្ពុជា ពិសេសទាំងទងនឹងអជ្ញាប័ណ្ណនាំចូល។ តាមរយៈបទពិសោធន៍ដែល CAMBIZIAN Consultant បានជួបប្រទះ តាមរយៈការប្រឹក្សាយោបល់ជាមួយអាជីវករ និងពាណិជ្ជករ ពួកគាត់ហាក់មិនទាន់យល់ច្បាស់ថា ហេតុអ្វីផលិតផលខ្លះត្រូវមានអជ្ញាប័ណ្ណនាំចូល? ហេតុអ្វីទំនិញខ្លះមិនចាំបាច់មានអជ្ញាប័ណ្ណ? តើទំនិញប្រភេទណាខ្លះតម្រូវឲ្យមានអជ្ញាប័ណ្ណនាំចូល? តើត្រូវទៅសុំអជ្ញាប័ណ្ណពីកន្លែងណា? ដោយរបៀបណា?
ថ្ងៃនេះ CAMBIZIAN Consultant សូមបង្ហាញអំពីទំនិញបួនប្រភេទ ដែលតម្រូវឲ្យមានអជ្ញាប័ណ្ណនាំចូល និងទីតាំងដែលត្រូវស្នើសុំអជ្ញាប័ណ្ណ៖
- ផលិតផលសុខាភិបាល និងសម្ភារសុខាភិបាល៖ ការនាំចូលផលិតផលដែលស្ថិតក្នុងក្រុមនេះ ត្រូវសុំអជ្ញាប័ណ្ណពីក្រសួងសុខាភិបាលនេះព្រះរាជាណាចក្រកម្ពុជា។ ផលិតផលប្រភេទនេះរួមមាន៖ ថ្នាំពេទ្យ ផលិតផលសុខភាព សម្ភារបរិក្ខាពេទ្យ ជាដើម។
- ផលិតផលប្រើប្រាស់ដើម្បីបម្រើក្នុងវិស័យកសិកម្ម៖ ឧទាហរណ៍នៃផលិតផលក្នុងក្រុមនេះរួមមាន ជីសម្រាប់ប្រើប្រាស់ក្នងវិស័យកសិកម្ម ថ្នាំសម្លាប់សត្វល្អិត ថ្នាំបង្ការជម្ងឺរផ្សេង។ល។ ផលិតផលប្រភេទនេះតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
- សភាវុធ ផលិតផលជាតិផ្ទុះ និងយានយន្ត ព្រមទាំងសម្ភារសម្រាប់ដល់វិស័យយោធា៖ តម្រូវឲ្យមានអជ្ញាប័ណ្ណពីក្រសួងការពារជាតិ។
- មាស ប្រាក់ និងត្បូងថ្មមានតម្លៃ៖ រួមមានគ្រឿងអលង្ការ មាស ពេជ្យ ត្បូង ទទឹម ផ្លាទីន ពែក ។ល។ ការនាំចូលផលិតផលប្រភេទនេះតម្រូវឲ្យមានអជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
បើលោកអ្នកមានចម្ងល់ទាក់ទងនឹងការនាំចូលផលិតផល សម្រាប់ដាក់លក់នៅលើទីផ្សារកម្ពុជា លោកអ្នកអាចទាក់ទងផ្ទាល់ មកកាន់ក្រុមហ៊ុន CAMBIZIAN Consultant ដើម្បីស្វែងយល់ព័ត៌មានលម្អិត តាមរយៈលេខទូរស័ព្ទ អ៊ីម៉ែល ឬបំពេញក្នុងទម្រង់ស្នើសុំខាងក្រោម។ សូមអរគុណ!