អាជីវកម្មមួយចំនួន មិនចាំបាច់ចំណាយដើមទុនច្រើនដូចអ្វីដែលយើងគិតនោះទេ។ CAMBIZIAN.COM សូមដកស្រង់មុខរបរមួយចំនួនសម្រាប់អ្នកអានទាំងអស់គ្នាដូចខាងក្រោម៖
១- ការបង្រៀន (ឧទាហរណ៍ អ្នកអាចបើកជាក្លឹប ដែលមានសេវាបង្រៀនតាមផ្ទះជាដើម)
២- ចុងភៅ (បើកហាងលក់ម្ហូបអាហារ)
៣- អ្នករៀបចំ ឬសម្អាត (អ្នកអាចបើកជាក្រុមហ៊ុន ដែលផ្តល់សេវារៀបចំផ្ទះ កន្លែងធ្វើការ ឬ អាគារផ្សេងៗ)
៤- អ្នកឆ្នៃម៉ូត (បើអ្នកមានជំនាញខាងឆ្នៃម៉ូត អ្នកអាចប្រើប្រាស់ជំនាញនេះ ហើយថែមទាំងមានលទ្ធភាពពង្រីកឲ្យបានរីកលូតលាស់ទៅមុខថែមទៀតផង។)
៥- សេវាបកប្រែ (បើអ្នកចេះភាសារច្រើន យ៉ាងស្ទាត់ជំនាញ អ្នកអាចបើកជាកន្លែងបកប្រែភាសារ អាចជាឯកសារ ឬបកប្រែផ្ទាល់មាត់)
៦- ជាងថតរូប (ជាងថតរូបសម័យមុន ខុសពីពេលបច្ចុប្បន្ន។ បើអ្នកមានទេពកោសល្យក្នុងការថតរូប អ្នកអាចបើកជាអាជីវកម្មថតរូប សម្រាប់កម្មវិធីពិសេសៗ ដូចជាមង្គលការ pre-wedding ខួបកំណើត ឬបង្កើតជាវីដេអូរផ្សាយពាណិជ្ជកម្ម (spot)បាន។)
៧- អ្នកនាំផ្លូវ (អាចជាអ្នកនាំផ្លូវសម្រាប់ទេសចរណ៍ ឬសម្រាប់ការស្នាក់នៅរយៈពេលខ្លីក្នុងតំបន់មួយដែលអតិថិជនមិនធ្លាប់ទៅ)
៨-សរសេរអត្ថបទ (អាចសរសេរឲ្យទស្សនាវដ្តី ការសែត គេហទំព័រ រោងពុម្ភ ឬបណ្តាញផ្សព្វផ្សាយនានាដែលមិនសូវមានជំនាញខាងសរសេរអត្ថបទ)
៩- អ្នកសំអាងការ (បើអ្នកមានជំនាញពូកែរខាងតុបតែងមុខ ឬសម្អាងកាយ អ្នកក៏អាចប្រើជំនាញនេះ បង្កើតជាមុខរបរសម្រាប់ខ្លួនឯងបានដែរ)
១០- ប្រឹក្សាយោបល់ (សម្រាប់អ្នកដែលមានជំនាញជាក់លាក់ណាមួយ ដូចជាផ្នែកទីផ្សារ ផ្នែកលក់ ផ្នែកអចលនទ្រព្យ ឬផ្នែកបច្ចេកទេស៊ីជម្រៅណាមួយ វាជាឱកាសរបស់អ្នកក្នុងការចាប់យកមុខរបរជាអ្នកប្រឹក្សយោបល់)
១១- អ្នកគូរប្លង់ (អាចជាប្លង់អាគារ ប្លង់ការិយាល័យ ប្លង់ទីក្រុង ។ល។)
១២- អ្នកជួយផ្សព្វផ្សាយផលិតផល (ក្រុមហ៊ុនមួយចំនួន មិនមានជំនាញក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ នេះជាឱកាសមួយសម្រាប់អ្នក ក្នុងការបង្កើតប្រាក់ចំណូលតាមរយៈការជួយផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពូកគាត់)
១៣- អ្នករៀបចំកម្មវិធី (អាចជាពិធីមង្គលការ ពិធីភ្ជាប់ពាក្យ ពិធីខួបកំណើត ពិធីបង្កក់កូន កិច្ចប្រជុំធំៗ អង្គសិក្ខាសិលា សន្និសិត ។ល។)
១៤- គ្រូបង្វឹក (អាចជាគ្រូបង្វឹករាំរបាំ កីឡាបាល់ទាត់ កាយសម្ព័ន្ធ Gym កីឡាវាយសី កីឡាវាយកូនបាល់ ជាដើម)
១៥- អ្នកបង្កើត blog (អ្នកបង្កើត blog អាចរកចំណូលបានតាមរយៈការបង្កើតគេហៈទំព័រសម្រាប់សហគ្រាសខ្នាតតូចដែលត្រូវការ website សម្រាប់អាជីវកម្មរបស់គេ ឬតាមរយៈការផ្សព្វផ្សាយផលិតផលជាដើម)
CAMBIZIAN.COM នឹងជម្រាបជូន នូវចំនុចផ្សេងៗទៀត នាពេលខាងមុន។ សូម Like & Share Page របស់ CAMBIZIAN.COM ដើម្បីទទួលបានអត្ថបទល្អៗនាពេលខាងមុខ។ សូមអរគុណ។
រាល់ការថតចម្លង ចែកចាយ ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាត នូវស្នាដៃពីគេហៈទំព័រ CAMBIZIAN.COM នឹងត្រូវផ្តន្ទារទោសតាមផ្លុវច្បាប់។