បីចំនុចត្រូវពិចារណា មុនពេលចាប់ផ្តើមអាជីវកម្ម

នៅដំណាក់កាលដំបូង សហគ្រិនវ័យក្មេង ដែលមានគំនិតចង់ចាប់ផ្តើមអាជីវកម្ម តែងជួបការលំបាកផ្នែកគំនិតក្នុងកិច្ចការធ្វើអាជីវកម្ម។ ថ្ងៃនេះ CAMBIZIAN.COM  សូមចែករំលែកបីចំនុច ដែលត្រូវពិចារណា មុនពេលសម្រេចចិត្តចូលប្រឡូកក្នុងកិច្ចការជំនួញ៖

  • (ទីមួយ) ផលិតផល ឬសេវាកម្ម មិនមែនលក់តែម្តង៖ អាជីវកម្ម មិនមែនធ្វើតែមួយថ្ងៃ មួយខែ ឬមួយឆ្នាំទេ គឺត្រូវការនិរន្តរ៍ភាព ដូចច្នេះ ផលិតផល ឬសេវាកម្មរបស់ខ្លួនក៏ត្រូវធានាថានឹងទទួលការគាំទ្រ ពីអតិថិជនជាប្រចាំថ្ងៃដែរ។ ផលិតផលដែលល្អបំផុត គឺជាផលិតផលដែលអតិថិជនប្រើប្រាស់ម្តងហើយ ម្តងទៀត មិនមែនប្រើតែម្តងចប់នោះទេ។
  • (ទីពីរ) ចំនួនអតិថិជនសក្តានុពល៖ អាជីវកម្មជោគជ័យ អាស្រ័យលើចំនួនអតិថិជន ដែលនឹងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន។ មុននឹងចាប់ផ្តើមអាជីវកម្ម សហគ្រិនត្រូវជ្រើសរើសផលិតផល ឬសេវា ដែលខ្លួនច្បាស់ក្នុងចិត្តថា នឹងមានចំនួនអ្នកប្រើប្រាស់កើនឡើង បើទោះបីដំបូងមានចំនួនតិចយ៉ាងណាក្តី។
  • (ទីបី) តម្លៃសមរម្យ៖ តម្លៃជាចំនុចស្នូលនៃការទាក់ទាញអតិថិជន។ សហគ្រិនត្រូវកំណត់ថ្លៃឲ្យបានសមស្របទៅតាមកម្រិតជីវភាព អតិថិជនគោលដៅភាគច្រើន។ ថ្លៃពេក អតិថិជនមិនពេញចិត្ត តែបើថោកពេក អតិថិជនអាចគិតថាគ្មានគុណភាព។

សម្រាប់គំនិតអាជីវកម្មដទៃទៀត CAMBIZIAN.COM នឹងសូមផ្សព្វផ្សាយបន្ត នាពេលខាងមុន។ សូមអរគុណ។ 


រាល់ការថតចម្លង ចែកចាយ ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាត នូវស្នាដៃពីគេហៈទំព័រ CAMBIZIAN.COM  នឹងត្រូវផ្តន្ទារទោសតាមផ្លុវច្បាប់។ 


Advertisements
Advertisement