មុខរបរមួយចំនួន ដែលចំណាយដើមទុនក្រោម១០០០ដុល្លា

អាជីវកម្មមួយចំនួន មិនចាំបាច់ចំណាយដើមទុនច្រើនដូចអ្វីដែលយើងគិតនោះទេ។ CAMBIZIAN.COM សូមដកស្រង់មុខរបរមួយចំនួនសម្រាប់អ្នកអានទាំងអស់គ្នាដូចខាងក្រោម៖ ១- ការបង្រៀន (ឧទាហរណ៍ អ្នកអាចបើកជាក្លឹប ដែលមានសេវាបង្រៀនតាមផ្ទះជាដើម) ២- ចុងភៅ (បើកហាងលក់ម្ហូបអាហារ) ៣- អ្នករៀបចំ ឬសម្អាត (អ្នកអាចបើកជាក្រុមហ៊ុន ដែលផ្តល់សេវារៀបចំផ្ទះ កន្លែងធ្វើការ ឬ អាគារផ្សេងៗ) ៤- អ្នកឆ្នៃម៉ូត (បើអ្នកមានជំនាញខាងឆ្នៃម៉ូត អ្នកអាចប្រើប្រាស់ជំនាញនេះ ហើយថែមទាំងមានលទ្ធភាពពង្រីកឲ្យបានរីកលូតលាស់ទៅមុខថែមទៀតផង។) ៥- សេវាបកប្រែ

បីចំនុចត្រូវពិចារណា មុនពេលចាប់ផ្តើមអាជីវកម្ម

នៅដំណាក់កាលដំបូង សហគ្រិនវ័យក្មេង ដែលមានគំនិតចង់ចាប់ផ្តើមអាជីវកម្ម តែងជួបការលំបាកផ្នែកគំនិតក្នុងកិច្ចការធ្វើអាជីវកម្ម។ ថ្ងៃនេះ CAMBIZIAN.COM  សូមចែករំលែកបីចំនុច ដែលត្រូវពិចារណា មុនពេលសម្រេចចិត្តចូលប្រឡូកក្នុងកិច្ចការជំនួញ៖ (ទីមួយ) ផលិតផល ឬសេវាកម្ម មិនមែនលក់តែម្តង៖ អាជីវកម្ម មិនមែនធ្វើតែមួយថ្ងៃ មួយខែ ឬមួយឆ្នាំទេ គឺត្រូវការនិរន្តរ៍ភាព ដូចច្នេះ ផលិតផល ឬសេវាកម្មរបស់ខ្លួនក៏ត្រូវធានាថានឹងទទួលការគាំទ្រ ពីអតិថិជនជាប្រចាំថ្ងៃដែរ។ ផលិតផលដែលល្អបំផុត គឺជាផលិតផលដែលអតិថិជនប្រើប្រាស់ម្តងហើយ ម្តងទៀត

1 2